ព័ត៌មានកីឡា

Manchester City បំបែកពងមាន់ Southamton

Manchester City បំបែកពងមាន់​ Southamton យ៉ាងចាស់ដៃកាលពីយប់មិញ ។

ក្រុមមេឃខៀវ Manchester City បានយកឈ្នះលើទឹកដីរបស់ក្រុម Southamton ៣-០ មិនគួរឲ្យជឿនោះឡើយ ។

ជ័យជម្នះនេះ បានធ្វើឲ្យ Manchester City រំកិលឡើងមកឈរលេខ៣បណ្តោះអាសន្នសិន ដោយរង់ចាំ ការប្រកួតរបស់ Liverpool និង​​Manchester United ដែលជាគូប្រជែងយ៉ាងសំខាន់ ។

៣ គ្រាប់របស់​ Manchester City រកបានដោយកីឡាករ Company នៅនាទីទី ៥៥ Sane នៅនាទីទី ៧៧ និងខ្សែប្រយុទ្ធ Sergio Aguero នៅនាទីទី ៨០ ។

Manchester City នឹងត្រូវជួបជាមួយនឹង West Bromwich Albion នៅសប្តាហ៍ក្រោយនេះ ដោយ Manchester City ត្រូវការឈ្នះការប្រកួតរបស់គេ ជាបន្តបន្ទាប់ទៀត ដើម្បីប្រជែងយកតំណែងក្រុមកំពូលតារាងទាំង៤ ព្រោះពួកគេត្រូវការលេង Champion League ។

មតិយោបល់