ព័ត៌មានកីឡា

Man Utd អាចសងសឹក Chelsea បានទេយប់នេះ ?

ក្រុមបីសាចក្រហម Manchester United នឹងត្រូវប្រកួតសងសឹកក្រុមតោខៀវ Chelsea នៅក្នុងសប្តាហ៍ទី ៣៣ នៃពានរង្វាន់ Premier League ។

នៅវេលាម៉ោង ១០ យប់នេះ ក្រុមបីសាចក្រហម Manchester United នឹងបើកពហុកីឡាដ្ឋានរបស់ខ្លួនទទួលក្រុមកំពូលតារាងតោខៀវ Chelsea ។

ថ្វីបើការប្រកួតយប់នេះ ជាការប្រកួតបង្គ្រប់សប្តាហ៍ទី ៣៣ តែវាជាការប្រកួតមួយយ៉ាងសំខាន់សម្រាប់ក្រុមទាំងពីរ ។ បីសាចក្រហម ត្រូវការឈ្នះ ព្រោះពួកគេកំពុងប្រដេញពិន្ទុយកតំណែងក្រុមកំពូលតារាងទាំងបួន ខណ:លទ្ធភាពនៃការប្រជែងយកពាន Premier League របស់ Man Utd ត្រូវបានបញ្ចប់ហើយ ។

ផ្ទុយមកវិញ Chelsea នឹងមិនបន្ធូរដៃដល់ Man Utd ដែរ តោខៀវនឹងត្របាក់បីសាចក្រហមនៅយប់នេះ ដើម្បីបន្តឈរលើកំពូលតារាងដដែល ។ ប្រសិនបើ Chelsea ចាញ់ការប្រកួតយប់នេះ គម្លាតនាំមុខរបស់​ Chelsea នៅត្រឹម ៤ ពិន្ទុប៉ុណ្ណោះ ព្រោះ Tottenham បានឈ្នះការប្រកួតកាលពីយប់មិញ ។

គួរបញ្ជាក់ផងដែរថា Manchester United បានចាញ់ក្រុម Chelsea កាលពីនៅ ទឹកដី Chelsea ៤-០​ ដូច្នេះហើយនៅយប់នេះ Man Utd ត្រូវតែយកឈ្នះការប្រកួតនេះ ៕

មតិយោបល់