ព័ត៌មានកីឡា

Real Madrid ចាប់ដៃគ្នាជាមួយ Atletico Madrid ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

ការប្រកួតជើងទី២ ក្របខ័ណ្ឌ UEFA Champion League បានបញ្ចប់ចំនួន ២ប្រកួតហើយកាលពីយប់មិញ ខណ:ក្រុមយក្សអេស្ប៉ាញទាំង២ Real Madrid និង Atletico Madrid បានឡើងទៅកាន់វគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ក្រុមអេស្ប៉ាញទាំង២ Real Madrid និង Atletico Madrid បានចាប់ដៃគ្នាឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីយកឈ្នះការប្រកួតកាលពីយប់មិញនេះ។

ក្រុមស្តេចស Real Madrid បានយកឈ្នះ Bayern Munich នៅម៉ោងបន្ថែម១៥ នាទី២ដង ក្នុងលទ្ធផល (៤-២) ស្របពេលដែលកំពូលខ្សែបម្រើប្រយុទ្ធ Cristiono Ronaldo រកបាន៣គ្រាប់ម្នាក់ឯង និងមួយគ្រាប់ទៀតរកបានដោយកីឡាករវ័យក្មេង Marco Asensiro។

ដោយឡែក Bayern Munich រកបាន២គ្រាប់ដោយការស៊ុតបាល់ ១១ម៉ែត្ររបស់ Robert Lewandoski និងការស៊ុតចូលទីខ្លួនឯងរបស់ Sergio Ramos សរុបលទ្ធផលទាំង២ជើង Real Madrid បានយកឈ្នះ (៦-៣)។

ចំណែក Atletico Madrid វិញ បានត្រឹមស្មើនៅទឹកដីកញ្ជ្រោងខៀវ Liecester City (១-១) តែ Atletico មានគ្រាប់បាល់១គ្រាប់នៅក្នុងដៃសរុបការប្រកួតទាំង២ជើង Atletco Madrid ឈ្នះ(២-១)។

នៅសល់២ទៀត នៅរំលងអធ្រាត្រយប់នេះ ខណ: Barcelona ទទួលក្រុមអ៊ីតាលី Juventus និង Monaco របស់បារាំងស្វាគមន៍ក្រុមអាឡឺម៉ង់ Burrusia Dortmund៕

មតិយោបល់