ព័ត៌មានកីឡា

Juventus ទម្លាក់Barcelona ខណៈ Monaco បំបាក់ Dortmund

បន្ទាប់ពី Real Madrid និង Atletico Madrid បានកក់កៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមសេះបង្កង់ Juventus និង Monaco បានដណ្តើមកៅអីទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅយប់មិញនេះ។

លទ្ធផល (០-០) ដែលក្រុម Barcelona មិនអាចបំបែកពងមាន់ Juventus បាននោះ វាបានក្លាយជាឱកាសមាស ដើម្បីឲ្យ Juventus ឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champion League។

Barcelona គ្រប់គ្រងការប្រកួតបានយ៉ាងល្អ ដោយមានឱកាសស៊ុតបញ្ចូលទីជាហូរហែរ តែពួកគេ ធ្វើមិនបានសម្រេចឡើយ។ Messi មានឱកាសស៊ុត ច្រើនលើកច្រើនសារ តែហាក់គ្មានសំណាងឡើយ។ Juventus ក៏មានឱកាសវាយបកខ្លះៗដែរ តែពួកគេ មិនមានសំណាងក្នុងការរកគ្រាប់បាល់បន្ថែមឡើយ។ ចំណែកក្រុម Monacoវិញ បានបន្ថែមគ្រាប់បាល់ឈ្នះលើក្រុម Dortmund ក្នុងលទ្ធផល (៣-១) ដើម្បីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

បីគ្រាប់របស់ Monaco រកបានដោយ Mbappe នៅនាទីទី៣ Falcao នៅនាទីទី១៧ និង
Germain នៅនាទីទី៨១ ស្របពេលDortmund រកបានមួយគ្រាប់ដោយកីឡាករ Marcos Reus នៅនាទីទី ៤៨។

ឆ្លងកាត់ការប្រកួតយប់មិញនេះ ក្រុម៤ដែលនឹងត្រូវប្រជែងគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររួមមាន Real Madrid, Atletico Madrid, Juventus និង Monaco ៕

មតិយោបល់