ព័ត៌មានកីឡា

៤ក្រុមឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

Manchester United, Lyon, Ajax និង Celta Vigo បានឡើងទៅកាន់វគ្គបន្តក្រោយការប្រកួតយប់មិញនេះ។

Man Utd យកយកឈ្នះ Anderlecht យ៉ាងប្រភិតប្រភីងនៅក្នុងម៉ោងបន្ថែម (២-១) បានធ្វើឲ្យពួកគេឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយឈ្នះសរុបទាំង២ជើង (៣-២)។

រីឯក្រុម Lyon ក៏បានឡើងទៅកាន់វគ្គបន្តដែរ ក្រោយពីយកឈ្នះដោយការស៊ុតបាល់ពិន័យ ១១ម៉ែត្រ ក្រោយពីបញ្ចប់លទ្ធផលទាំង២ជើង (៣-៣)។

Ajax វិញក៏បានទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយយកឈ្នះសរុបទាំង២ជើង (៤-៣) ស្របពេលដែល Celta Vigo បានយកឈ្នះសរុបទាំង២ជើង (៤-៣)ផងដែរ។

ខាងក្រោមនេះជាលទ្ធផល Europa League យប់មិញ
_ Besiktas (2-1) Lyon
_ Genk (1-1) Celta Vigo
_ Manchester United (2-1) Anderlecht
_ Schalke04 (3-2) Ajax

មតិយោបល់