ព័ត៌មានកីឡា

Rashford កាន់តែល្អស្របពេល Zlatan ជិតចាកចេញ

ស្របពេលលេចឭព័ត៌មាននៃការចាកចេញរបស់ Zlatan Ibrahimovic ទៅកាន់ទឹកដីអាមេរិក បានក្លាយជាការព្រួយបារម្ភមួយសម្រាប់បិសាចក្រហម។

ឆ្លងកាត់ការប្រកួតយប់មិញនេះ Manchester United ហាក់លែងមានការព្រួយបារម្ភនៃការចាកចេញរបស់ Zlatan Ibrahimovic ហើយ ព្រោះបិសាចក្រហមកំពុងតែចាប់អារម្មណ៍លើទម្រង់លេងរបស់ Rashford។

Marcus Rashford កីឡាករវ័យ១៩ឆ្នាំ សញ្ជាតិអង់គ្លេស បានបង្ហាញនូវទម្រង់លេងយ៉ាងល្អ បន្ទាប់ពីការស៊ុតបញ្ចូលទីបាន២គ្រាប់នៅក្នុងការប្រកួត២លើ កចុងក្រោយនេះ។

ជាការពិតណាស់ នៅពេលខាងមុខនេះ Rashford អាចក្លាយជាខ្សែប្រយុទ្ធជួរមុខរបស់ Manchester United ស្របពេលដែលសមត្ថភាពរបស់ Rashford កាន់តែរីកចម្រើនឡើង។

នៅរដូវកាលក្រោយនេះ Zlatan Ibrahimovic ចាកចេញហើយ ដូច្នេះ Rashford និងមានឱកាសច្រើន ក្នុងជម្រើស ១១នាក់ដំបូងបើទោះបីជា បិសាចក្រហម Manchester United កំពុងសម្លឹងរកខ្សែប្រយុទ្ធថ្មីក៏ដោយ៕

មតិយោបល់