ព័ត៌មានកីឡា

តោខៀវChelsea ជួបមាន់ខ្នាយមាស Spur នៅFA Cup យប់ស្អែក

ក្រុមកំពូលតារាង Premier League តោខៀវ Chelsea និងទទួលក្រុមគូប្រជែងមាន់ខ្នាយមាស Tottenham Hotspur នៅក្នុងពានរង្វាន់ FA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រយប់ស្អែកនេះ។

Chelsea និងមិនបោះបង់ឱកាសងាយៗឡើយ នៃការដណ្តើមយកពាន FA Cup ឆ្នាំនេះឡើយ ព្រោះពួកគេចង់បានពានទាំង២រួមមាន Premier League និង FA Cup។

យ៉ាងណាវិញ នៅរាត្រីស្អែកនេះ តោខៀវ Chelsea និងជួបក្រុម Tottenham ដែលជាក្រុមប្រជែងយ៉ាងសំខាន់របស់ពួកគេ។ មិនត្រឹមតែប៉ុណ្ណោះ Chelsea ត្រូវតែទម្លាក់ Tottenham ឲ្យបានដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រ ស្របពេលដែលមួយប្រកួតទៀតលេងមួយថ្ងៃបន្ទាប់រវាង Arsenal vs Manchester City។
ក្រុមតោខៀវ ហាក់មានសង្ឃឹមក្នុងការយកឈ្នះ Tottenham តែក្រុម Tottenhamក៍មិនបណ្តោយឲ្យក្រុម Chelsea ឈ្នះងាយៗឡើយ ព្រោះទម្រង់លេងរបស់មាន់ខ្នាយមាសកំពុងតែល្អ ទាំងការប្រកួតក្នុងដី និងក្រៅដី៕

មតិយោបល់