ព័ត៌មានកីឡា

Man Utd ត្រៀមលុយ៦០លានផោន ចរចារជាមួយ Real Madrid

ក្រុមបិសាចក្រហម Manchestr United បានត្រៀមលុយប្រមាណ ៦០លានផោន រួចជាស្រេចហើយក្នុងការចរចារជាមួយ Real Madrid រឿងដោះដូរកីឡាករ។

នៅរដូវក្តៅខាងមុខនេះ Manchester United នឹងយល់ព្រមលក់អ្នកចាំទី Devid De Gea ទៅឲ្យក្រុមស្តេចស Real Madridហើយ តែនៅក្នុងនោះ Manchester United ចង់ដោះដូរយក Alvaro Morata និង Raphael Varane មកវិញ។

ក្នុងការដោះដូរនេះ Man Utd នឹងចំណាយប្រាក់បន្ថែមដល់ Real Madrid ចំនួន ៦០លានផោន ព្រោះថាសម្រាប់តម្លៃខ្លួនរបស់ Morata ត្រូវចំណាយ ៥០លានផោន និង Varane បន្ថែម ១០លានផោន ចំពោះការដោះដូរនឹង De Gea។

យ៉ាងណាវិញនោះដែរ គេនៅមិនទាន់ឃើញមានការឆ្លើយតបពី Real Madrid នៅឡើយទេ ស្របពេលដែល Real កំពុងតែចង់បានអ្នកចាំទី Devid De Gea ស្រាប់៕

មតិយោបល់