ព័ត៌មានកីឡា

Real ឬ Barca ឈ្នះ El Clasico យប់នេះ

El Clasico និងចាប់ផ្តើមការប្រកួតនៅវេលាម៉ោង ១​និង៤៥​នាទីរំលងអាធ្រាត្រនេះ ដែលក្រុមអធិរាជស Real Madrid បើកទ្វារ Santiago Bernabue ទទួលក្រុមអ្នកមានបុណ្យ Barcelona។

ការប្រកួតដ*ជក់ចិត្ត ដែលអ្នកគាំទ្របាល់ទាត់ទូទាំងពិភពលោក កំពុងទន្ទឹងរង់ចាំ និងមកដល់នៅយប់រំលងអាធ្រាត្រ នេះហើយ។ Real Madrid ក្រុមកំពូលតារាង និងទទួលក្រុមគូប្រជែងស្លាប់រស់ Barcelona នៅទឹកដីរបស់ខ្លួន។ Real Madrid ហាក់មិនមានបញ្ហាឡើយស្របពេល Bale អាចចូលលេងវិញបាន ចំពេល​ Barcelona មិនមានវត្តមាន Neymar​ ឡើយដោយសារការពិន័យកាតក្រហម។

Real Madrid និង Barcelona និងកំណត់តំណែងកំពូលតារាងក្នុងការប្រកួតនេះ ប្រសិនបើក្រុមណាឈ្នះ បើទោះបី Real សល់មួយប្រកួតក្នុងដៃក្តី។ Real កំពុងនាំមុខ បីពិន្ទុ​មាន ៧៥​ពិន្ទុខណ: Barcelona មាន ៧២​ពិន្ទុ។ តើ Real Madrid ឬ Barcelona ជាអ្នកយកបានបីពិន្ទុពីការប្រកួតនេះ៕

មតិយោបល់