ព័ត៌មានកីឡា

Monaco បន្តឈរកំពូលតារាង

បន្ទាប់ពីយកឈ្នះ Lyon ២-១កាលពីយប់ ក្រុមAS Monacoនៅតែបន្តឈរកំពូលតារាងដដែល ដោយមានពិន្ទុស្មើគ្នាជាមួយ Paris Saint Germain ។

Monaco នៅតែបន្តភាពខ្លាំងរបស់ខ្លួនដដែល ដោយយកឈ្នះក្រុមជើងខ្លាំង Lyon នៅសប្តាហ៍ទី៣៤យប់មិញនេះ។ ខ្សែប្រយុទ្ធស្រួចទាំង២ Falcao និង Mbappe បានរកម្នាក់មួយគ្រាប់ជួយឲ្យ Monaco នៅកំពូលតារាងដដែល។ ខណ:ក្រុមការពារតំណែងជើងឯក Paris Saint Germain បានរំកិលមកចំណាត់ថ្នាក់ទី២ មាន៨០ពិន្ទុដូចគ្នា ស្របពេល Monacoមានមួយប្រកួតក្នុងដៃ។

Monaco នៅមានយុទ្ធនាការណ៍ដ៏សំខាន់របស់ពួកគេ នៅ Champion League វគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយ Juventus ទៀត។

យ៉ាងណាក៏ដោយ Monaco និងមិនបណ្តោយឲ្យឱកាស League1 របស់ពួកគេឃ្លាតឆ្ងាយនោះឡើយ៕

មតិយោបល់