ព័ត៌មានកីឡា

Kante ឈ្នះពាន PFA Player

កីឡាករខ្សែបម្រើជម្រើសជាតិបារាំង និងកំពុងលេងឲ្យក្រុមតោខៀវ Chelsea បានឈ្នះពានរង្វាន់ Profesional Footballer Association Player ប្រចាំរដូវកាល ២០១៦-២០១៧នេះ។
N’golo Kante កំពុងរីករាយយ៉ាងខ្លាំងបន្ទាប់ពីរូបគេ បានឈ្នះពានរង្វាន់ PFA Player រដូវកាលនេះ។ ជាការពិតណាស់ Kante បានបោះឆ្នោតឈ្នះមិត្តរួមក្រុម Edin Hazard , កីឡាករ Harry Kane, Zlatan Ibrahimovic និង Alexis Sanchez។

Kante បានចូលរួមជាមួយ Chelsea នៅរដូវកាលនេះដោយបានជួយតោខៀវ ឲ្យឈរលើកំពូលតារាង Premier League និងបានឡើងទៅវគ្គផ្តាច់ព្រ័ត្រ FA Cup។

គួរបញ្ជាក់ផងដែរថា កាលពីរដូវកាលមុន Kante បានជួយ Leicester City លើក Premier League មុននឹងមកកាន់តោខៀវ Chelsea នៅរដូវកាលនេះ៕

មតិយោបល់