ព័ត៌មានកីឡា

Conte ត្រៀម១២០លានផោន នាំយកកីឡាករ២រូប

គ្រូបង្វឹកក្រុមតោខៀល Chelsea បានត្រៀមខ្លួនក្នុងការនាំយកខ្សែការពាររបស់ក្រុម Southamton កីឡាករ Virgil van Dijk និងខ្សែប្រយុទ្ធរបស់ក្រុម Everton, Romelu Lukaku នៅរដូវកាលក្រោយនេះ។

លោក Antonio Conte បានប្រាប់សារព័ត៌មាននៅក្រោយការប្រកួតឈ្នះក្រុម Tottenham នៅ FA Cup ថា ក្លឹបបានត្រៀមទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ប្រមាណជា១២០លានផោន ក្នុងការនាំយកកីឡាករ២រូប គឺ Virgil van Dijk និង Romelu Lukaku មកកាន់ Chelsea។ លោក Conte បន្ថែមថា វាជារឿងចាំបាច់ដែលក្លឹបត្រូវការកីឡាករបន្ថែម ជាពិសេសវត្តមានរបស់ Lukaku ដែលជាខ្សែប្រយុទ្ធដ៏ល្អ គាត់នឹងអាចជួយក្លឹបបានបន្ថែមទៀតនៅរដូវកាលក្រោយ។

ជាចុងក្រោយ Conte បាននិយាយថា បើក្លឹបចង់ឈ្នះពានរង្វាន់ច្រើនជាងនេះទៀតក្លឹបត្រូវទិញយកកីឡាករឆ្នើម ប្រកបដោយសមត្ថភាពនោះក្លឹបនឹងទទួលបានជោគជ័យ៕

មតិយោបល់