ព័ត៌មានកីឡា

AC Milan ចំណាយ៨០លានផោន ប្រជែង Man Utd

ក្រុមមកពីអ៊ីតាលី AC Milan ហ៊ានចំណាយទឹកប្រាក់ដល់ទៅ ៨០លានផោន ក្នុងការប្រជែងទិញ James Rodriguez ជាមួយនឹងបិសាចក្រហម Manchester United។

ស្ងាត់ៗ ក្រុមដែលមានមូលដ្ឋាននៅទីក្រុម Milan បានផ្តល់នូវតម្លៃខ្ពស់មួយក្នុងការនាំយកខ្សែបម្រើប្រយុទ្ធជម្រើសជាតិកូឡុំប៊ី James Rodriguez មកកាន់ក្លឹបរបស់ពួកគេ។ វាជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលបំផុត ព្រោះក្រុម AC Milan ហាក់ដូចជាស្ងប់ស្ងាត់យូរណាស់មកហើយក្នុងការចំណាយទឹកប្រាក់សម្បើមបែបនេះមកទិញកីឡាករ។ ក៏ប៉ុន្តែ AC Milan កំពុងប្រឈមជាមួយនឹងក្រុមបិសាចក្រហមManchester United ដែលហ៊ានចំណាយទឹកប្រាក់ខ្ពស់ក្នុងការប្រជែងយក James Rodriguez ដែរ។

យ៉ាងណាវិញ រដូវកាលមិនទាន់បញ្ចប់ ដូច្នេះហើយយើងនៅពុំទាន់ដឹងថាJames Rodriguez និងទៅកាន់ក្លឹបណាឡើយ៕

មតិយោបល់