ព័ត៌មានកីឡា

Real Madrid ដាក់ ៨៥លានផោន​ ប្រជែងBarcelona និង Manchester United

ក្រុមយក្ស​ Real Madrid ហ៊ានចំណាយទឹកប្រាកយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់ទៅ ៨៥លានផោន ក្នុងការប្រជែងនាំយក​Kylian Mbappe ជាមួយនឹងក្រុម​Barcelona និង Manchester United។

Kylian Mbappe កីឡាករវ័យ១៨ឆ្នាំរបស់ក្រុម AS Monaco កំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្លឹបធំៗជាច្រើន។ ជាក់ស្តែងណាស់ ក្រុមយក្ស​ Real Madrid បានដាកសំណើរទឹកប្រាក់ប្រមាណជា ៨៥លានផោន ក្នុងការនាំយក Mbappe ពី Monaco​ស្របពេលដែលក្រុម Barcelona និង Manchester United​កំពុងចង់បានដែរ។

តាមប្រភព Talksports បានឲ្យដឹងថា​ Barcelona និង Manchester United បានដាក់សំណើរទឹកប្រាក់ ៦៩លានផោនក្នុងការប្រជែងយក Mbappe ពី Monaco ​ក៏ប៉ុន្តែក្រុម Real Madrid បានចំណាយទឹកប្រាក់ខ្ពស់ជាងក្រុមទាំង២រហូតដល់ទៅ ៨៥លានផោន។
នេះគឺជាការបង្កើតនូវឱកាស​ និងក្តីសង្ឃឹមខ្ពស់ក្នុងការនាំយកយុវជនឆ្នើមវ័យ ១៨ឆ្នាំរបស់បារាំងមកកាន់ Bernabue៕

មតិយោបល់