ព័ត៌មានកីឡា

Drogba ខ្ញុំចង់ឲ្យ Chelsea ទុកឱកាស២ថ្ងៃសម្រាប់ខ្ញុំ

អតីតខ្សែប្រយុទ្ធដ៍ឆ្នើមរបស់ក្រុមតោខៀវ Chelsea ដែលកំពុងលេងនៅ MSL សហរដ្ឋអាមេរិកDrogba បាននិយាយប្រាប់ Mirro Mail​ថា​ គាត់ចង់ឲ្យ Chelsea​ផ្តល់ឱកាសសម្រាប់គាត់ត្រឹម២ថ្ងៃប៉ុណ្ណោះនៅឱកាសចុងក្រោយជាមួយ Chelsea។

Drogba កំពុងតែផ្តោតការចាប់អារម្មណ៍យ៉ាងខ្លាំង​ ចំពោះការប្រកួតផ្តាច់ព្រ័ត្រ FA Cup រវាងក្រុមតោខៀវ Chelsea និងក្រុមកាំភ្លើងធំ Arsenal នៅថ្ងៃទី២៧ ខែឧសភាខាងមុខនេះ។ ទាក់ទងនឹងការប្រកួតនេះដែរ អតីតខ្សែប្រយុទ្ធរបស់ Chelsea គឺ Drogba បានបង្ហើបឲ្យដឹងថា គាត់ចង់មានវត្តមានក្នុងការប្រកួតនេះ ក្នុងនាមជាខ្សែប្រយុទ្ធជួរមុខ។​

គាត់បានបន្ថែមទៀតថា ប្រសិនបើ Chelsea ផ្តល់ឱកាសឲ្យគាត់ត្រឹម២ថ្ងៃ​គឺនៅថ្ងៃទី ២៦ និង២៧វាគ្រប់គ្រាន់បំផុតសម្រាប់គាត់ ដើម្បីបានលេងវគ្គផ្តាច់ព្រ័ត្រជាមួយ Arsenal។​

ក្រោយពីនិយាយចប់ គាត់បានសើច ហើយគាត់និយាយយ៉ាងខ្លីថា​ នេះគ្រាន់ជាការលេងសើចប៉ុណ្ណោះ Chelsea ត្រូវការឈ្នះពាន សមត្ថភាពរបស់ខ្ញុំ មិនអាចជួយ Chelsea បានឡើយ ព្រោះខ្ញុំចាស់ណាស់ហើយ៕

មតិយោបល់