ព័ត៌មានកីឡា

Mourinho ទូរសព្ទផ្ទាល់ទៅជួប Morata

គ្រូបង្វឹកក្រុមបិសាចក្រហម Manchester United លោក Jose Mourinho បានទូរសព្ទផ្ទាល់ទៅកាន់ Morata ទាក់ទងនឹងអនាគតរបស់គេនៅរដូវកាលក្រោយ។

បន្ទាប់ពី Chelsea ហ៊ានចំណាយទឹកប្រាក់រហូតដល់ទៅ ៧០លានផោនរួចមក លោក Jose Mourinho បានទូរសព្ទទៅកាន់រូបគេផ្ទាល់។

លោក Jose Mourinho មានបំណងចង់បាន Morata មកកាន់Old Traffone នៅរដូវកាលក្រោយនេះ។ តែពេលនេះ Manchester United ហាក់មានការព្រួយបារម្ភចំពោះការនាំយក Morata ព្រោះ Chelsea បានចំណាយទឹកប្រាក់យ៉ាងសម្បើម ក្នុងការប្រជែងយក Morata។

ដូច្នេះការទូរសព្ទផ្ទាល់ទៅកាន់ Alvaro Morata អាចជាការចរចារជាមួយនឹងរូបគេ ដើម្បីបង្វែរចំណាប់អារម្មណ៍ពីការទៅកាន់ Chelsea មក Manchester Unitedវិញ។

ម្យ៉ាង លោក Jose Mourinho ធ្លាប់ជាអ្នកចាត់ការរបស់ Morata ស្រាប់ ហើយ Mourinho ក៏ហ៊ានចំណាយលុយសម្បើមមិនចាញ់ Chelseaឡើយ៕

មតិយោបល់