ព័ត៌មានកីឡា

Dortmund ទម្លាក់ Bayern Munich ឡើងផ្តាច់ព្រ័ត្រ

ក្រុម Dortmund បានយកឈ្នះលើក្រុម Bayern Munich ក្នុងលទ្ធផល (៣-២)ក្នុងការប្រកួត DFB Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ថ្វីបើ Dortmund មិនមានឱកាសក្នុងការប្រជែងយកពាន Bundesliga ជាមួយ Bayern Munich តែ Dortmund បានបង្កើតនូវឱកាសថ្មីក្នុងការឈ្នះពានរង្វាន់ DFB Cupនៅរដូវកាលនេះ។

Dortmund នឹងត្រូវឡើងទៅជួបក្រុម Frankfurt នៅវគ្គផ្តាច់ព្រ័ត្រនាពេលខាងមុខនេះ ហើយក៏ជាពេលវេលាមួយដែល Dortmund ត្រូវសាងភាពល្បីល្បាញរបស់ពួកគេត្រឡប់មកវិញផងដែរ៕

មតិយោបល់