ព័ត៌មានកីឡា

Fabregas នឹងទៅលេងនៅ AC Milan

MILAN កីឡាករសញ្ជាតិអេស្ប៉ាញ Case Fabregas នឹងចូលរួមជាមួយក្រុម AC Milanនៅរដូវកាលក្រោយ នេះបើយោងតាមការចុះផ្សាយរបស់ Mirror Gol។
Case Fabragas បានអង្គុយកៅអីបម្រុងសឹងពេញមួយរដូវកាលហើយ ក្រោមការដឹកនាំរបស់លោក Antonie Conte។ កៅអីបម្រុងនេះ បានចោទជាបញ្ហាយ៉ាងខ្លាំងសម្រាប់ Fabregas ព្រោះតារាឆ្នើមរូបនេះ តែងតែរកគ្រាប់បាល់បានជារឿយៗ។

ជាក់ស្តែងណាស់ នៅខណ:នេះ ក្រុមយក្សអ៊ីតាលី AC Milan បានបើកទ្វារទទួលយក Fabregas នៅរដូវកាលក្រោយនេះ។

Fabregas ប្រាកដជាទៅកាន់កីឡារដ្ឋាន San Siro ព្រោះនៅទីនោះ Fabregas អាចមានជម្រើសល្អជាងនេះហើយក៏ជាឱកាសមួយក្នុងការសាងស្នាដៃថ្មីលើទឹកដីថ្មីផងដែរ៕

មតិយោបល់