Premire League យប់នេះគឺជាការប្រកួតដ៏ធំមួយរវាងក្រុមប្រជែងតំណែងជើងឯក Tottenham Hopspur ជួបជាមួយនឹងក្រុមប្រជែងតំណែង ក្រុមកំពូលតារាងទាំង៤Arsenal ។
Spurs ហាក់មានសង្ឃឹមក្នុងការយកឈ្នះ Arsenal នៅយប់នេះ ព្រោះការប្រកួតធ្វើឡើងនៅលើទឹកដី White Hart Lend របស់ក្រុម Tottenham។
មាន់ខ្នាយមាស ត្រូវការឈ្នះជាចាំបាច់ ដើម្បីប្រជែងពាន Premire League ឆ្នាំនេះជាមួយ Chelsea ខណ:ក្រុមតោខៀវ Chelsea នឹងធ្វើដំណើរទៅសួរសុខទុក្ខក្រុម Everton យប់នេះដែរ។
ចំណែកឯក្រុម Arsenal ក៏ត្រូវការឈ្នះក្នុងការប្រកួតនេះដែរ ព្រះ Arsenal ត្រូវការប្រជែងជាមួយ Man Utd, Everton, Man City និង Liverpool ដើម្បីដណ្តើមក្រុមកំពូលតារាងទាំង៤។
គួរបញ្ជាក់ផងដែរថា កាលពីដើមរដូវកាលលេងនៅទឹកដី Arsenal បញ្ចប់លទ្ធផល (១-១)៕
មតិយោបល់