ព័ត៌មានកីឡា

រសៀលនេះ ក្រសួងការពារជាតិ ណាត់ អាស៊ីអឺរ៉ុប ប្រកួតមិត្តភាព

នៅវេលាម៉ោង ៣ និង​​ ៣០ នាទីរសៀលថ្ងៃ សុក្រ ខែ មិថុនា នេះ​ ក្រុមបាល់ទាត់ក្រសួងការពារជាតិ ប្រកួតមិត្តភាពកម្តៅសាច់ដុំជាមួយ ក្រុមអាស៊ីអឺរ៉ុបយូណាយធីត នៅកីឡដ្ឋានស្តាតចាស់។

ដោយសារតែលីគកំពូលកម្ពុជាសម្រាក ២ សប្តាហ៍ ដូច្នេះហើយ ដើម្បីកម្តៅសាច់ដុំកីឡាករកុំឲ្យស្ពឹកក៏ធ្វើការប្រកួតនេះឡើង ខណ:ដែល Post Sport ធ្វើការផ្យាយផ្ទាល់ក្នុងជំនួបនេះផងដែរ៕

មតិយោបល់