ព័ត៌មានកីឡា

Matteo Darmian អាចជំនួសតំណែងរបស់ Dani Alves នៅ Juventus បាន

ក្រោយពីបែកធ្លាយនូវពត៌មាន នៃការចាកចេញរបស់ខ្សែការពារស្លាបស្តាំ Dani Alves ទៅកាន់ Man City ក្រិមសេះបង្កង់ Juventus កំពុងតែសម្លឹងឃើញខ្សែការពារអ៊ីតាលីមួយរូប ដែលកំពុងលេងឲ្យក្រុម Man Utd ។

ក្រុមជើងឯកលីគកំពូលអ៊ីតាលី ៦សម័យកាលជាប់គ្នា Juventus បានរកឃើញ កីឡាករខ្សែការពារស្លាបស្តាំមួយរូបមកជំនួសកន្លែងរបស់ Dani Alves ហើយ។ The Sun បានឲ្យដឹងថា ខ្សែការពារសកលាប ដែល Juventus កំពុងតាមប្រមាញនោះគឺ កីឡាករ Matteo Darmian ដែលកំពុងប្រកបអាជីបនៅលីគកំពូលអង់គ្លេស។ ថ្វីបើ Darmain មិនសូវបានបង្ហាញខ្លួនក្នុងការប្រកួតច្រើនឲ្យក្រុមបីសាចក្រហម Manchester United ក៍ដោយ ក៍ប៉ុន្តែកីឡាកររូបនេះ ស្ថិតនៅក្នុងចំណាប់អារម្មណ៍របស់ក្រុម Juventus យ៉ាងខ្លាំង។ ម្យ៉ាងវិញទៀត ការនាំយក Matteo Darmian មកកាន់ Juventus វាមិនពិបាកនោះឡើយ ព្រោះថា Man Utd មានកីឡាករល្អច្រើនទៅហើយ ដែលអាចបើកផ្លូវឲ្យ ខ្សែការពារស្លាបអ៊ីតាលីរូបនេះចាកចេញបាន។ ជាងនេះទៅទៀត The Sun ក៍បានចុះផ្សាយផងដែរថា Matteo Darmian បាននិយាយជាមួយលោក Jose Mourinho ពីការចង់មកកាន់ Juventus។

ហេតុនេះហើយ Matteo Darmian មានសង្ឃឹមច្រើនក្នុងការផ្លាស់មកកាន់ Juventus ដើម្បីមកជំនួសតំណែងរបស់ Dani Alves នារដូវក្តៅខាងមុខនេះ។ ចំពោះតម្លៃផ្ទេរវិញ នៅមិនទាន់ដឹងច្បាស់នៅឡើយទេ ដោយរង់ចាំតាមដានទាំងអស់គ្នាបន្តទៀត។

មតិយោបល់