ព័ត៌មានកីឡា

Chelsea កំពុងចាប់អារម្មណ៍ Tiemoue Bakayoko ដើម្បីជំនួសតំណែងរបស់ Matic

ក្រុមតោខៀវ Chelsea កំពុងតែមមាញឹកក្នុងការស្វែងរកកីឡាករចំណូលថ្មីមួយរូបមកជំនួសតំណែងរបស់កីឡាករ Nemanja Matic ដែលត្រៀមចាកចេញទៅ Man Utd នៅរដូវក្តៅនេះ។

ក្រោយពីការតាមប្រមាញ់ នៅប៉ុន្មានខែកន្លងមកនេះ ក្រុមតោខៀវ Chelsea កំពុងតែសម្លឹងឃើញ ខ្សែបម្រើរបស់ក្រុម Monaco កីឡាករ Tiemoue Bakayoko ។ The Times បានឲ្យដឹងថា Chelsea បានត្រៀមទឹកប្រាក់ប្រមាណជា ៣៦លានផោន ដើម្បីចរចារជាមួយក្រុមជើងឯកបារាំង AS Monaco នៅពេលខាងមុខនេះ។ ការសម្រេចចិត្តចង់បាន Tiemoue Bakayoko នេះ ក្រុមតោខៀវ Chelsea មានបំណងយកមកជំនួសកន្លែងរបស់កីឡាករ Nemanja Matic ដែលត្រូវចាកចេញពីក្លិប នៅរដូវក្តៅនេះ ដើម្បីទៅចូលរួមជាមួយក្រុមបីសាចក្រហម Manchester United ដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក Jose Mourinho។

ដូច្នេះហើយ Chelsea នឹងព្យាយាមទិញយកកីឡាករបារាំង Tiemoue Bakayoko ឲ្យបានដើម្បីមកលេងនៅតំបន់ដែលក្លិបកំពុងតែខ្វះខាត នឹងអាចចាប់ដៃគូជាមួយមិត្តរួមជាតិរបស់គេ N’Golo Kante នារដូវកាលក្រោយផងដែរ។

មតិយោបល់