ព័ត៌មានកីឡា

ជម្រើសជាតិ U22 កម្ពុជា និងធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ា នៅរសៀលនេះ

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ២២ ឆ្នាំ នឹងចាកចេញពីមាតុប្រទេស នៅវេលាម៉ោង ១និង២០ នាទីរសៀលនេះ តាមជើងហោះហើរ PG 930 ហោះទៅកាន់ទីក្រុងបាងកក មុននឹងបន្តដំណើរទៅកាន់មីយ៉ាន់ម៉ា តាមរយ:ជើងហោះហើរ PG 703 ដែលគ្រោងនឹងទៅដល់មីយ៉ាន់ម៉ា នាវេលាម៉ោង ៥និង៣៥ នាទីល្ងាច ដើម្បីចូលរួមប្រកួតពានរង្វាន់ (KBZ Bank Cup Myanmar 2017)។

គួរបញ្ជាក់ថា ការប្រកួតលើកដំបូងរបស់ក្រុមជម្រើសជាតិ U22 កម្ពុជា ធ្វើឡើងនៅថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៧ ខាងមុខនេះ ដោយនឹងត្រូវប្រកួតជាមួយ ក្រុមបាល់ទាត់ជម្រើសជាតិ U22 មីយ៉ាន់ម៉ា នៅវេលាម៉ោង ៦ ល្ងាច ម៉ោងនៅប្រទេសមីយ៉ាន់ម៉ា លើកីឡដ្ឋាន Thuwunan Stadium ៕

មតិយោបល់