ព័ត៌មានកីឡា

រវាងក្រុមជើងឯក ៤ផ្សេងគ្នា តើអ្នកណាជាម្ចាស់ពាន FIFA Confederation Cup ?

ការប្រកួតពានរង្វាន់ Confederation Cup ដែលរៀបចំឡើងនៅប្រទេសរុស្ស៊ី បានឈានដល់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ បន្ទាប់ពីបញ្ចប់ការប្រកួតតាមពូលនាពេលកន្លងមក។

៤ក្រុមចុងក្រោយ ដែលត្រូវឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របានរកឃើញហើយ ដែលក្រុមទាំង ៤នឹងធ្វើការប្រកួតដើម្បីឈានទៅរកម្ចាស់ជើងឯកនាពេលខាងមុខនេះ។ ក្នុងនោះដែរ ក្រុមជម្រើសជាតិ Portugal ដែលជាម្ចាស់ជើងឯកទ្វីបអឺរ៉ុប នឹងត្រូវជួបក្រុមជម្រើសជាតិ Chile ដែលជាម្ចាស់ជើងឯកអាមេរិកខាងត្បូងនៅថ្ងៃទី ២៩ និងក្រុមជម្រើសជាតិ Germany ម្ចាស់ជើងឯក World Cup 2014 ជួបជម្រើសជាតិ Mexico ម្ចាស់ជើងឯកអាមេរិកខាងជើងនៅថ្ងៃទី ៣០ មិថុនានេះ។ ក្រុមទាំង៤ សុទ្ធសឹងមានមហិច្ចតាខ្ពស់ក្នុងការឈ្នះពាន Confederation Cup នេះដូចៗគ្នា។ វាហាក់ពិបាកសម្រាប់ការទស្សទាយ ព្រោះក្រុមទាំង ៤សុទ្ធសឹងជាក្រុមខ្លាំង មានកីឡាករល្អៗ និងពោរពេញទៅដោយសមត្ថភាពនៅលីគធំៗ របស់អឺរ៉ុប។ ឆ្លងកាត់ការប្រកួតតាមពូលកន្លងមកនៅពូលA ក្រុម Portugal ឈ្នះ ២ប្រកួត និងស្មើ ១ប្រកួត មាន ៧ពិន្ទុឈរលេខ១ ចំណែក Mexico វិញ ឈ្នះ ២ប្រកួត និងស្ម ១ប្រកួតដូចគ្នា មាន ៧ពិន្ទុដូចគ្នាឈរលេខ ២។ ចំណែកពូលB វិញ Germany ឈ្នះ ២ ស្មើ ១ មាន ៧ពិន្ទុឈរលេខ ១ ខណះ Chile ឈ្នះ ១ ស្មើ២ មាន ៥ពិន្ទុឈរលេខ ២ក្នុងពូល។ ដូច្នេះហើយ ក្រុមទាំង ៤មិនទាន់ស្គាល់ចាញ់ដូចៗគ្នា ហើយពួកគេ នឹងត្រូវបន្តយុទ្ធនាការណ៍បន្តទៀត ដើម្បីគ្រងជើងឯក FIFA Confederation Cup នៅឆ្នាំនេះ។

មតិយោបល់