ព័ត៌មានកីឡា

គ្រូ U22 កម្ពុជាថា​ កីឡាករទាំងអស់និងបានបង្ហាយសមត្ថភាពគ្រាប់គ្នា

កាលពីថ្ងៃមិញនេះ​ លោក Leonardo Vitorino បានដឹកនាំក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២២ឆ្នាំ ទៅប្រទេសមីយ៉ាន់ម៉ា ដើម្បីប្រកួតពានរង្វាន់ KBZ Bank Cup 2017 ហើយលោកលើកឡើងថា កីឡាករដែលទៅចូលរួមទាំងអស់និងបានបញ្ចេញសមត្ថភាពគ្រាប់គ្នា។

គ្រូបង្វឹកសញ្ញាតិប្រេស៊ីលរូបនេះ បាននិយាយមកកាន់អ្នកសារព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញថា៖ ” ខ្ញុំនិងដាក់កីឡាករគ្រាប់រូបឲ្យបង្ហាញសមត្ថភាពរបស់ខ្លួន ក្នុងពានរង្វាន់នេះ ដោយសារតែទី១ ការប្រកួតមានរហូតដល់ទៅ ៣ ដង ក្នុងរយ:ពេលត្រឹមតែ ៥ ថ្ងៃ ហើយអ្វីដែលសំខាន់គឺដើម្បីពិនិត្យមើលគុណភាពរបស់កីឡាករ ដូចជាធ្វើតេស្តកីឡាករ នៅក្នុងពានរង្វាន់នេះ”។

ការប្រកួតពានរង្វាន់ KBZ Bank Cup 2017 មានប្រទេសចំនួន ៣ ដែលចូលរួមមាន ក្រុមម្ចាស់ផ្ទះ U-22 មីយ៉ាន់ម៉ា, U-22 កោះហុងកុង និង U-20 ជប៉ុន (ជម្រើសសាកលវិទ្យាល័យ) ហើយការចូលរួមពានរង្វាន់នេះ គឺជាការត្រៀមសម្រាប់ប្រកួតក្នុងពានរង្វាន់ជើងឯកទ្វីបអាស៊ីអាយុក្រោម ២៣ ឆ្នាំ AFC U-23 Championship 2018 វគ្គជម្រុះដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។

សូមរំលឹកថា ការប្រកួតលើកតំបូងរបស់ក្រុមជម្រើសជាតិ U22 កម្ពុជា ធ្វើឡើងនៅថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៧ ខាងមុខនេះ ដោយនឹងត្រូវប្រកួតជាមួយ ក្រុមបាល់ទាត់ជម្រើសជាតិ U22 មីយ៉ាន់ម៉ា នៅវេលាម៉ោង ៦ ល្ងាច ម៉ោងនៅប្រទេសមីយ៉ាន់ម៉ា លើកីឡដ្ឋាន Thuwunan Stadium៕

មតិយោបល់