ព័ត៌មានកីឡា

ពេលវេលាច្បាស់លាស់ជំនួបមិត្តភាពជម្រើសជាតិកម្ពុជា នឹងឥណ្ឌូនឹសុី ទាំងពីរឈុត

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ទាំងពីរឈុត(ធំ,U-19) នឹងធ្វើការប្រកួតមិត្តភាពអន្តរជាតិជាមួយ ក្រុមជម្រើសជាតិ ឥណ្ឌូនេសុី ទាំងពីរឈុតដូចគ្នា នៅថ្ងៃទី ០៤ ខែ តុលា ឆ្នាំ២០១៧ ស្អែកនេះ។

សម្រាប់ក្រុមជម្រើសជាតិកម្ពុជាយុវជនអាយុក្រោម ១៩ឆ្នាំ នឹងធ្វើការប្រកួត នាវេលាម៉ោង ៦:៣០ នាទីល្ងាច(ម៉ោងដូចគ្នានឹងកម្ពុជា) ខណ:ដែលក្រុមឈុតធំ នឹងចាប់ផ្តើមនៅវេលាម៉ោង ៩:៣០ នាទីយប់ នាទីក្រុង Bekasi ប្រទេសឥណ្ឌូនេស៊ី។ បន្ទាប់ពីប្រកួតមិត្តភាពរួចក្រុមឈុតធំមិនវិលមកមាតុភូមិវិញទេ គឺធ្វើដំណើរបន្តទៅប្រទេសវៀតណាមផ្ទាល់តែម្តង។

សូមបញ្ជាក់ផងដែរថា ឈុតធំកម្ពុជា យកការប្រកួតនេះត្រៀមប៉ះវៀតណាម ក្នុងវគ្គជម្រុះ AFC Asian Cup នៅថ្ងៃទី ១០ ខែតុលា ខាងមុខនេះ។ ខណ:ដែល U-19 ត្រៀមសម្រាប់វគ្គជម្រុះ AFC U-19 Championship 2018 ដែលចាប់ផ្តើមពីថ្ងៃទី ២៤ រហូតដល់ថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០១៧ នាពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ៕

មតិយោបល់