ព័ត៌មានកីឡា

លទ្ធផលសរុបការប្រកួតមិត្តភាពម្សិលមិញទាំងបីគូ

ក្រុមដែលកំពុងប្រកបអាជីបនៅលីគកំពូលកម្ពុជាចំនួន ៦ក្រុម បានធ្វើការប្រកួតមិត្តភាពកាលពីម្សិលមិញ ដែលធ្វើឡើងនៅទីលានបីផ្សេងគ្នាមាន៖

ភ្នំពេញក្រោន ៤-២ វេស្ទើនភ្នំពេញ ធ្វើឡើងនៅលើកីឡដ្ឋាន RSN
អគ្គិសនីកម្ពុជា ២-៤ ព្រះខ័នរាជស្វាយរៀង ធ្វើឡើងនៅលើកីឡដ្ឋាន EDC
ខេមបូឌានថាយហ្គឺរ ២-១ បឹងកេត អេហ្វស៊ី ធ្វើឡើងនៅលើពហុកីឡដ្ឋានជាតិ

ការប្រកួតទាំងនេះធ្វើឡើងដោយសារតែលីគកំពូលកម្ពុជាសម្រាក ខណ:ដែលកីឡាករមួយចំនួនត្រូវប្រមូលផ្តុំហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិ ដើម្បីត្រៀមទៅប្រកួតនឹង វៀតណាម នៅថ្ងៃទី ១០ ខែ តុលា ឆ្នាំ២០១៧ នៅប្រទេសវៀតណាម ក្នុងវគ្គជម្រុះជុំចុងក្រោយ ប្រចាំពូល C នៃពានរង្វាន់ AFC Asain Cup UAE 2019៕

មតិយោបល់