ព័ត៌មានកីឡា

ព័រទុយហ្គាល់ ជោគជ័យក្នុងការឡើងទៅកាន់វគ្គចែកពូល World Cup

ក្រុមបាល់ទាត់ជម្រើសជាតិ ព័រទុយហ្គាល់ ពិតជាខិតខំប្រឹង​ប្រែងមិនអត់ប្រយោជន៍ឡើយ ដោយពួកគេអាចឡើងដោយស្វ័យប្រវត្តិ ទៅកាន់វគ្គចែកពូល World Cup ២០១៨ នៅរុស្ស៊ីហើយ ក្រោយពីយកឈ្នះក្រុមស្វ៊ីស ក្នុងលទ្ធផល ២-០ យប់មិញនេះ។

នេះគឺជា ការធ្វើបានយ៉ាងល្អ សម្រាប់ព័រទុយហ្គាល់ ក្នុងការប្រកួតជម្រុះ តាមពូលដើម្បីឡើងទៅលេងនៅរុស្ស៊ី​ឆ្នាំក្រោយនេះ នាយុទ្ធនាការណ៍ World Cup ២០១៨ ឆ្នាំក្រោយនេ។ ក្នុងនោះដែរ ព័រទុយហ្គាល់ បានយកឈ្នះក្នុងការប្រកួតចុងក្រោយជាមួយក្រុមខ្លាំង​ មិនទាន់ស្គាល់ចាញ់ ស្វ៊ីល ឲ្យទទួលស្គាល់ការចាញ់ លើកដំបូងក្នុងពូលនេះ។ មិនតែប៉ុណ្ណោះ ការឈ្នះ ដ៍សំខាន់​នេះ បានធ្វើឲ្យព័រទុយហ្គាល់សប្បាយចិត្តយ៉ាងខ្លាំង ព្រោះ​ថាក្តីសហ្ឃឹមរបស់ពួកគេ ក្នុងការឡើងទៅកាន់វគ្គចែកពូល ទទួលបានជោគជ័យហើយ ដោយមិនរង់ចាំការលេង Play off បន្តទៀតឡើយ។

២គ្រាប់ របស់ព័រទុយហ្គាល់រកបានដោយ ការស៊ុតចូលទីខ្លួនឯងរបស់កីឡាករ Johan Djourou នៅនាទីទី ៤១ និង​១គ្រាប់ទៀតរកបានដោយខ្សែប្រយុទ្ធ Andre Silva នៅនាទីទី ៥៧​ ។ ដូច្នេះហើយ ព័រទុយហ្គាល់ បានឡើងទៅឈរលេខ១ កំពូលតារាងជំនួសស្វ៊ីស ដោយក្រុមទាំង២ មានពិន្ទុ ២៧ដូចគ្នា​ តែព័រទុយហ្គាល់មាន​គ្រាប់ស៊ុតច្រើនជាង ដែលតម្រូវឲ្យ ព័រទុយហ្គាល់ ឡើងដោយស្វ័យប្រវត្តិទៅកាន់វគ្គចែកពូល FIFA World Cup ២០១៨ នៅរុស្ស៊ី ចំណែកក្រុមស្វ៊ីសវិញ ត្រូវរង់ចាំលេងវគ្គ Play off បន្តទៀត។

ហេតុនេះហើយ​ នៅក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំក្រោយនេះ កំពូល​ខ្សែប្រយុទ្ធឆ្នើមលំដាប់ពិភពលោក Cristiano Ronaldo នឹងមានវត្តមានក្នុងការប្រកួតដ៍ធំនេះ ដែលមនុស្សជាច្រើន​ចង់ឃើញតារាដ៍មានប្រជាប្រិយរូបនេះ លេងក្នុងព្រឹត្តិការណ៍នេះយ៉ាងខ្លាំង។

មតិយោបល់