ព័ត៌មានកីឡា

ជម្លោះដ៏ធំមួយបានកើតឡើងនៅលីគបាល់ទាត់ឥណ្ឌូណេស៊ី (វីដេអូ)

ជម្លោះដ៏ធំមួយរវាងក្រុមបាល់ទាត់ឥណ្ឌូណេស៊ី ២ក្រុម បានផ្ទុះឡើងនៅលើទីលាន កាលពីល្ងាចថ្ងៃអង្គារ៍ នៅកីឡដ្ឋាន Kanjuruhan Stadium ក្នុងទីក្រុង Malang ។

វាជាការប្រកួតជម្រុះពិសេសមួយនៅក្នុងក្របខ័ណ្ឌលំដាប់ទី ២ រវាងក្រុម Persewangi Banyuwangi និងក្រុម PSBK Blitar ដើម្បីជៀសវាងពីតំបន់កាត់ចោលនៅរដូវកាលក្រោយ។ ដំបូង Persewangi បានស្ថិតក្នុងទីតាំងសុវត្ថិភាព ប៉ុន្តែពួកគេបានស្មើពិន្ទុគ្នាជាមួយ PSBK នៅក្នុងដំណាក់កាលក្រុមនៃលីគ។

យោងតាមច្បាប់លីគក្រុម PSBK គួរតែឆ្លងផុតទៅជុំបន្ទាប់ដោយសារតែគេគិត(head-to-head) ប៉ុន្តែមន្រ្តីលីកបានសម្រេចចិត្តផ្តល់កន្លែងឱ្យ Persewangi ។ ទោះជាយ៉ាងណាបន្ទាប់ពី PSBK បានផ្ញើបណ្តឹងឧទ្ធរណ៍របស់ពួកគេទៅសហព័ន្ធឥណ្ឌូណេស៊ី (PSSI) ហើយបានដកហូតការសម្រេចចិត្ត នឹងផ្តល់ឱ្យក្រុមទាំងពីរប្រកួតពិសេស “យកអ្នកឈ្នះ” ។

ការប្រកួតបានចាប់ផ្តើមដោយកីឡាករបីនាក់ត្រូវបានបណ្តេញចេញក្នុងជំនួបនេះ ព្រោះតែមានការប៉ះទង្គិចគ្នាច្រើន ឈានជិតដល់រយ:ពេល 90 នាទី បានក្លាយទៅជាជម្លោះដ៏ធំដោយមានកីឡាករនិងបុគ្គលិកជាច្រើន បានចូលក្នុងទីលានដេញវាយគ្នារួមទាំងអាជ្ញាកណ្តាលផង៕

មតិយោបល់