ព័ត៌មានកីឡា

កុងត្រាថ្មី លោក Mourinho ទទួលបានតម្លៃពលកម្មខ្ពស់ជាងមុន

អ្នកចាត់ការ ដ៍មានប្រជាប្រិយភាព ដែលត្រូវបានគេស្គាល់ និងឲ្យរហស្សនាមថា Special One នោះ គឺលោក Jose Mourinho នឹងទទួលបានទឹកប្រាក់រហូតដល់ទៅ ៦៥លានផោន ក្នុងការបន្តកុងត្រាថ្មីជាមួយក្រុម បីសាចក្រហម Manchester United នៅពេលឆាប់ៗនេះ។

បើតាមការចុះផ្សាយរបស់ The Sun បានឲ្យដឹងថា លោក Jose Mourinho នឹងបន្តកុងត្រាថ្មីជាមួយក្រុម​ បីសាចក្រហម Manchester United រយ:ពេល ៥ឆ្នាំ ក្នុងនាមជាអ្នកចាត់ការក្រុម។ ក្នុងនោះដែរ លោក Mourinho នឹងទទួលបានតម្លៃខ្លួនដល់ទៅ ៦៥លានផោន ដែលជាតម្លៃមួយដ៍ខ្ពស់ សម្រាប់អ្នកចាត់ការទូទៅប្រចាំក្លិប នីមួយៗ ។ បន្ថែមលើនេះ អ្នកចាត់ការវ័យ ៥៤ឆ្នាំរូបនេះ នឹងទទួលបានប្រាកប្រចាំសប្តាហ៍ស្មើនឹងលោក Pep Guadiola អ្នកចាត់ការក្រុម Man City ចំនួន ២៥ម៉ឺនផោន ក្នុង១សប្តាហ៍ផងដែរ។

គួរបញ្ជាក់ផងដែរថា​ លោក Jose Mourinho បានមកដឹកនាំក្រុមបីសាចក្រហម Manchester United កាលពីដើមរដូវកាលមុន ដោយបានជួយក្រុម ឲ្យឈ្នះពាន Comminity Shield និង UEFA Europa League កាលពីរដូវកាលមុន នឹងបានជួយឲ្យ Man Utd បានឡើងទៅលេង Champion League វិញ នៅរដូវកាលនេះផងដែរ។ ជាងនេះទៅទៀត សម្រាប់ការលេង នៅដើមរដូវកាលនេះ ទាំង Premier League និង Champion League ក្រុមបីសាចក្រហម Manchester United មិនទាន់ស្គាល់ពាក្យថាចាញ់ នៅឡើយទេ ដែលនេះបង្ហាញឲ្យឃើញថា Man Utd ក្រោមការដឹកនាំរបស់លោក Jose Mourinho កំពុងតែ​មានសន្ទុះរីកចម្រើន ច្រើនជាងមុន ដូចនឹងជំនាន់លោក Sir Alex Fergusen ដឹកនាំអ៊ីចឹង។

ដោយហេតុនេះហើយ ក្រុមបីសាចក្រហម Manchester United មិនរារែកចិត្តក្នុងការបន្តកុងត្រាថ្មី និងប្រាក់បៀរវត្តន៍ ច្រើនដល់​អ្នកចាត់ការជនជាតិ ព័រទុយហ្គាល់រូបនេះឡើយ ព្រោះថា Man Utd បានថមថយអំណាចជាក្រុមខ្លាំង លំដាប់ពិភពលោក ប្រមាណជា ៥-៦ឆ្នាំកន្លងមកហើយ ខណ:ក្រោមការដឹកនាំរបស់លោក Jose Mourinho បីសាចក្រហម អាចនឹងវិលទៅរកភាពខ្លាំងវិញបាន។

មតិយោបល់