ព័ត៌មានកីឡា

Immobile វីរបុរស Lazio ខណៈ Dybala សោកស្តាយចំពោះបាល់ ១១ម៉ែត្រ

ក្រុមជើងខ្លាំង សេះបង្កង់ Juventus បានស្គាល់នូវពាក្យថាបរាជ័យ ហើយក្នុងរដូវកាលនេះ ក្រោយពីចាញ់ក្រុម Lazio ក្នុងលទ្ធល ២-១ យប់មិញនេះ យ៉ាងអស្ចារ្យបំផុត។

នេះពិតជារឿងដ៍អស្ចារ្យ ដែលក្រុម Lazio អាចទៅធ្វើស៊ី ក្រុមជើងខ្លាំង Juventus ដល់ផ្ទះបានយ៉ាងនេះ ដែល Juventus មិនមែនជាក្រុមអន់ឡើយ ហើយក៍ជាក្រុមដែលរឹងមាំក្នុងផ្ទះផងដែរ។ Juventus អាចរកគ្រាប់បាល់ ១គ្រាប់មុន ដោយការស៊ុតរបស់កីឡាករ Dounglas Costa នៅនាទីទី ២៣ តែត្រូវបានក្រុមភ្ញៀវ Lazio តាមស្មើមកវិញ នៅដើមតង់ទី២ ពោលនាទីទី៤៧ ដោយកីឡារ Ciro Immobile ។ យ៉ាងណាវិញ ខ្សែប្រយុទ្ធ ​អ៊ីតាលី​ Ciro Immobile នេះដដែល បានបន្ថែមការនាំមុខ​វិញម្តង ដោយអាចរកគ្រាប់បាល់ទី២ នៅនាទីទី៥៤ ដែលធ្វើ​ឲ្យការប្រកួត កាន់តែតានតឹងឡើង ដោយត្រូវ Lazio នាំមុខ ២-១។

យ៉ាងណាវិញ ឱកាសមាសមួយសម្រាប់ក្រុម Juventus បានកើតឡើង នៅចុងម៉ោងនាទីទី ៩០​ បូកទៅហើយនោះ ដោយទទួលបាន ឱកាសទាត់បាល់​ពិន័យ ១១ម៉ែត្រ តែខ្សែប្រយុទ្ធអាហ្សង់ទីន Paulo Dybala ធ្វើឲ្យបាត់បង់ឱកាសនេះវិញ ដោយស៊ុតមិនចូលទៅវិញ។ ដូច្នេះហើយ ក្រុម Lazio ធ្វើបានយ៉ាងល្អ ដោយអាចផ្តួលក្រុម សេះបង្កង់ Juventus បានក្នុងលទ្ធផល ២-១។

មតិយោបល់