ព័ត៌មានកីឡា

សំណាង វ៉ាន់ឆាន់ យកឈ្នះ វត្ថា ប៊ុនយាង ឡើងទៅវគ្គ ១៦នាក់

អ្នកប្រដាល់គុនខ្មែរមកពីក្លិបស្នងការនគរបាលខេត្តកំពត ផាន ផាត់យុទ្ធ បានយកឈ្នះ វត្ថា ប៊ុនយាង ដែលជាកូនសិស្សនៃក្លិបអង្គរធំគុនខ្មែរ ដោយពិន្ទុ បានឡើងទៅវគ្គ ១៦នាក់ ក្នុងកម្មវិធី TV5 Knock Out Series By K.cement នៅព្រែកកំពឹស នាទូរទស្សន៍ប៉ុស្តិ៍លេខ ៥។

កីឡាករមកពីខេត្តកំពតរូបនេះ ធ្វើបានយ៉ាងល្អដោយប្រើកណ្តាប់ដៃវាយចំផ្ទៃមុខ ដៃគូប្រកួតជាច្រើនដៃ ដោយសារតែមានកម្ពស់ខ្ពស់ជាងនឹងដៃវែងជាង ធ្វើឲ្យការប្រដៃវាយមានប្រសិទ្ធភាពយ៉ាងខ្លាំង។ ខណ:ដែល វត្ថា ប៊ុនយាង បានត្រឹមយកដៃរង នឹងប្រើជើងទាត់បានខ្លះៗប៉ុន្នោះ ដូច្នេះហើយធ្វើឲ្យចៅក្រមទាំង ៥រូប ផ្តល់ពិន្ទុឈ្នះទៅឲ្យកីឡាករ ផាន ផាត់យុទ្ធ ជាឯកច្ឆន្ធ នឹងបានឡើងទៅវគ្គប្រកួតជម្រុះ ១៦នាក់បន្តទៀត។

ក្រៅពីគូដណ្តើមពានរង្វាន់មួយនេះ នៅមានមួយគូទៀត ដោយកីឡាករ ណាម ម៉ូរិន ធ្វើបានយ៉ាងល្អបំផុតបន្ទាប់ពីប្រើកណ្តាប់ដៃវាយចំផ្ទៃមុខ នួន រ៉ាថេប ដួលដាច់ផ្ងាហើយលោកអាជ្ញាកណ្តាល បានបញ្ជប់ត្រឹមទឹកទី២ នឹងបានឡើងទៅវគ្គ ១៦នាក់ដូចគ្នា៕

សំណាង វ៉ាន់ឆាន់(ក្រហម)

មតិយោបល់