ព័ត៌មានកីឡា

Barcelona កាតក្រហម១ នៅតែអាចធ្វើស៊ីក្រុម Olympiacos បានដដែល

ខ្សែប្រយុទ្ធដ៍ឆ្នើម Lionel Messi នៅតែជាតារាស៊ុតរបស់ក្រុម Barcelona ដដែល ក្រោយពីកីឡាករដ៍ឆ្នើមរូបនេះ ស៊ុតបាន ១គ្រាប់ក្នុងចំណោម គ្រាប់បាល ៣គ្រាប់ដែល Barcelona យកឈ្នះលើក្រុម Olympiacos យប់មិញនេះ បើទោះបីជាខ្សែការពារ Gerrard Pique ទទួលបានកាតក្រហម តាំងពីតង់ទី១ ក៍ដោយ។

ជាក់ស្តែងណាស់ ក្នុងការប្រកួតយប់មិញនេះ ក្រុមយក្សអេស្ប៉ាញ Barcelona បានយកបានបើកទ្វារ​យកឈ្នះក្រុមមកពីក្រិក Olympiacos ក្នុងលទ្ធផល ៣-១ ដោយលេងត្រឹម ១០នាក់ ទល់នឹង ១១នាក់បន្ទាប់ពី Gerrard Pique ទទួលបានកាតក្រហមនៅនាទីទី៤២ មកម្លេះ។ ក្នុងនោះដែរ ខ្សែប្រយុទ្ធដែលពោរពេញទៅដោយ​បច្ចេកទេស និងភាពប៉ិនប្រសព្វ Lionel Messi អាចស៊ុតបាន១គ្រាប់ ក្នុងចំណោម ៣គ្រាប់របស់ Barcelona ។ ៣គ្រាប់ដែល Barcelona ស៊ុតចូលក្រុម Olympiacos រកបានដោយ គ្រាប់បាល់ចូលទីខ្លួនឯងរបស់កីឡាករ Dimitrios Nikolaou នៅនាទីទី១៨, Lionel Messi នៅនាទីទី៦១ និងកីឡាករ Lucas Digne នៅនាទីទី ៦៤ ។ យ៉ាងណាវិញ ក្រុមភ្ញៀវ Olympiacos អាចវាយបកវិញ បានត្រឹម ១គ្រាប់ប៉ុណ្ណោះ ដោយការស៊ុតរបស់កីឡាករ Dimitrios Nikolaou នៅចុងម៉ោងនាទីទី ៩០។

ដូច្នេះហើយ ថ្វីបើ Barcelona ទទួលបាកាតក្រហម១ក៍ដោយ តែក្រុមយក្សអេស្ប៉ាញមួយនេះ ពិតជាធ្វើបានយ៉ាងល្អ ដោយអាចយកឈ្នះក្រុមជើងខ្លាំងក្រិក Olympiacos បានក្នុងលទ្ធផល ៣-១ ដដែល ស្របពេលដែល Messi ស៊ុតបាន ៣គ្រាប់ហើយនៅ Champion League ។

មតិយោបល់