ព័ត៌មានកីឡា

Hun Sen Cup៖ ទីបំផុត គីរីវង់សុខសែនជ័យ អាចសម្រេចគោលដៅបានហើយ

កាលពីម្សិលមិញថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ ក្រុមបាល់ទាត់ គីរីវង់សុខសែនជ័យ បានប្រកួតជាមួយ អាសុីអឺរ៉ុប យូណាយធីត ដោយបញ្ចប់ជាលទ្ធផល ០ទល់០ ក្នុងជំនួបពានរង្វាន់សម្តេច ហ៊ុន សែន ជើងទី២ ដំណាក់កាលទី៤ នៅលើវាលស្មៅនៃកីឡដ្ឋានខេត្តតាកែវ។

ដោយសារតែលទ្ធផលនៅជើងទី២នេះស្មើគ្នា​ ខណ:ដែលកាលពីជើងទី១ គីរីវង់សុខសែនជ័យ ២-០ ដូច្នេះក្រុមដែលមានមូលដ្ឋាននៅខេត្តតាកែវនេះ អាចសម្រេចគោលដៅដែលគ្រូបង្វឹកលោក ផាន ចាន់ផាត រំពឹងបានហើយ។ គោលដៅធំបំផុតគឺពានរង្វាន់សម្តេច ហ៊ុន សែននេះឯង ដោយយ៉ាងហោចណាស់ត្រឹមវគ្គ ៨ក្រុម ចុងក្រោយ ខណ:ដែលលីគកំពូលកម្ពុជាមិនសង្ឃឹមថាអាចឈរជើងនៅទៀតបានឡើយ បើគិតត្រឹមសប្តាហ៍ទី១៧ ទើបមាន ៣ពិន្ទុប៉ុណ្នោះ។

សូមជំរាបជូនផងដែរថា គីរីវង់សុខសែនជ័យ នឹងត្រូវប៉ះជាមួយ បឹងកេតអែហ្វស៊ី ក្នុងជំនួបពានរង្វាន់សម្តេច ហ៊ុន សែន ដំណាក់កាលទី៥ នៃវគ្គ ៨ក្រុម ចុងក្រោយ នៅថ្ងៃទី២៥​ ខែតុលា ឆ្នាំ២០១៧៕

មតិយោបល់