ព័ត៌មានកីឡា

Kylian Mbappe អាចនឹងអវត្តមានក្នុងជំនួប Paris St-Germain ជាមួយ Anderlecht យប់នេះ

ខ្សែប្រយុទ្ធ Kylian Mbappe អាចនឹងមិនមាននៅក្នុងជម្រើស ១១នាក់ ដំបូងឡើយ នៅក្នុងជំនួបរវាង Paris St-Germain ជាមួយ Anderlecht នៃពាន Champions League ម៉ោង ១២:៣០ នាទីរំលងអាធ្រាតយប់នេះ។

ក្រុម PSG នឹងទទួលបានកៅអីមួយក្នុងវគ្គ ១៦ ក្រុមចុងក្រោយ ជាមួយនឹងការប្រកួតដែលនៅសល់ចំនួនបីលើកទៀត នៃពូល B ប្រសិនបើយប់នេះក្រុមបារាំងនេះអាចយកឈ្នះក្រុមប៊ែលហ្សិក Anderlecht ។ បីប្រកួតកន្លងមក PSG ទទួលជ័យជម្នះទាំងអស់ ខណ:ដែលស៊ុតបញ្ចូលទីបាន ១៣គ្រាប់ នឹងមិនទាន់របូតគ្រាប់នៅឡើយទេ។ ខ្សែប្រយុទ្ធប្រេសុីល Neymar នឹងត្រលប់មកវិញបន្ទាប់ អវត្តមានកាលពីថ្ងៃសុក្រ ដោយឈ្នះ ៣-០ លើក្រុម Nice ប៉ុន្តែខ្សែបម្រើ Thiago Motta បានរងរបួសជង្គង់។

កីឡាករវ័យក្មេងសញ្ជាតិបារាំងរូបនេះ បានរកគ្រាប់បាល់ ៤ គ្រាប់ ក្នុងការបង្ហាញខ្លួនជាមួយ PSG ចំនួន ១០លើក ប៉ុន្តែការប្រកួត Champions League លើកទី៤ នាកីឡដ្ឋាន Parc des Princes ទឹកដី Paris មិនមាន Mbappe នោះទេ៕

មតិយោបល់