ព័ត៌មានកីឡា

Sylvano Comvalius បានបំបែកកំណត់ត្រាស៊ុតបញ្ចូលទីច្រើនបំផុតក្នុងលីគឥណ្ឌូនេស៊ី

ខ្សែប្រយុទ្ធ Sylvano Comvalius របស់ក្រុម Bali United បានវ៉ាដាច់កីឡាករ Peri Sandria ជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងប្រវត្តិសាស្ត្រលីគបាល់ទាត់ឥណ្ឌូណេស៊ី។

កីឡាករសញ្ជាតិហូឡង់រូបនេះ បានស៊ុតបាល់បញ្ចូលទី ២គ្រាប់ ដើម្បីជួយ Bali United យកឈ្នះ ៣-២ លើក្រុម Sriwijaya FC ក្នុងការប្រកួតក្របខ័ណ្ឌ Liga 1 កាលពីថ្ងៃច័ន្ទ នៅកីឡដ្ឋាន Stadion Kapten I Wayan Dipta ។ គ្រាប់បាល់ ២គ្រាប់នេះ ជួយឲ្យកីឡាករវ័យ ៣០ឆ្នាំ រកបានដល់ទៅ ៣៥គ្រាប់ នៅរដូវកាលនេះ ក្នុងចំណោមការបង្ហាញខ្លួន ៣០ប្រកួត ដែលបានបំបែកឯតទគ្គកម្មរបស់កីឡាករជើងចាស់ Peri Sandria របស់ក្រុម Mastrans Bandung Raya រកបាន ៣៤គ្រាប់ នៅក្នុងយុទ្ធនាការរដូវកាលឆ្នាំ១៩៩៥។

បើទាះបីជាអាយុរៀងជ្រេបន្តិចមែន តែអាចរកគ្រាប់បាល់បញ្ចូលទីឲ្យក្រុម Bali United បានជាច្រើន ក្រុមនេះកំពុងតែឈរនៅកំពូលតារាងនៃក្របខ័ណ្ឌ Liga 1 រដូវកាលនេះបណ្តោះអាសន្ន ខណ:ដែលការប្រកួតនៅសល់ ២សប្តាហ៍ទៀត៕

//www.youtube.com/watch?v=GWdM-Fc0-1o

មតិយោបល់