Post News Media ព័ត៌មានកីឡា Man City មិនដ...

Man City មិនដោះលែង David Silva ឡើយ

ក្រុមបាល់ទាត់ កំពុងតែលេចធ្លោ Manchester City បាន​ត្រៀមធ្វើកុងត្រាថ្មី ជាមួយខ្សែបម្រើកណ្តាល វ័យ៣១ឆ្នាំ David Silva ក្នុងពេលឆាប់ៗនេះ ដើម្បីបញ្ចប់មន្ទិលសង្ស័យ ដែលថាកីឡាករអេស្ប៉ាញ រូបនេះ នឹងចាកចេញ ពីក្លិបនោះ។

បើតាមការចុះផ្សាយរបស់ Daily Mirror បានឲ្យដឹងថា ក្រុមបាល់ទាត់ Manchester City បានរៀបចំកុងត្រាថ្មី ជាមួយកីឡាករអេស្ប៉ាញ David Silva ហើយ ដែលកុងត្រាថ្មីនេះ អាចធ្វើឲ្យ Silva បន្តលេងឲ្យក្រុមកំពុង​ឡើងជើងនេះរហូតដល់ឆ្នាំ ២០២០ ។ ជាការពិតណាស់ Silva គឺជាអ្នកនាំលេងយ៉ាងល្អ របស់ Man City ដែលមិនទាន់មានកីឡាករណាល្អជាងឡើយ បើទោះបីជា Kevin De Bruyne លេងឡើងជើងក៍ដោយ ក៍មិនទាន់ល្អដល់ Silva ឡើយ។

ម្យ៉ាងវិញទៀតនោះ នាពេលកន្លងមកនេះ បានលេចលឺពត៌មានល្ហៀងៗ ថា ក្រុមហង្សក្រហម Liverpool កំពុងតែតាមប្រមាញ់ខ្សែបម្រើអេស្ប៉ាញរូបនេះ ដែលជាហេតុធ្វើឲ្យក្រុម Man City ត្រូវតែប្រញាប់បន្តកុង​ត្រាថ្មីឲ្យបានឆាប់ ប្រសិនបើមិនចង់របូត David Silva ទេនោះ។ យ៉ាងណាវិញ សម្រាប់លោក Pep Guadiola ពិតជាពេញចិត្តចំពោះទម្រង់លេងរបស់ Silva ណាស់ គ្រូបង្វឹករូបនេះជឿជាក់ Silva នឹងក្លាយជា Andre Ineista នៅ Man City ជាក់ជាមិនខានថ្វីបើអាយុកាន់តែច្រើនមែន តែទម្រង់លេងនៅតែល្អ។

ដូច្នេះហើយ ដើម្បីរក្សាខ្សែបម្រើ​អេស្ប៉ាញយ៉ាងល្អរូបនេះ ក្រុម Manchester City បានរៀបចំកុងត្រាថ្មីហើយ ជាមួយ David Silva ដែលកុងត្រាថ្មីនេះ អាចធ្វើឲ្យ Silva ក្លាយជាកីឡាកររបស់ក្លិបបាល់ទាត់ Manchester City រហូតដល់ឆ្នាំ ២០២០ ខាងមុខនេះ។

Loading...