ព័ត៌មានកីឡា

ចាន់ វឌ្ឍនាកា នឹងចាកចេញពី Fujieda MYFC

យោងតាមរបាយការណ៍របស់ Goal Thailand បានឱ្យដឹងថាក្របខ័ណ្ឌ J-League 3 របស់ជប៉ុនថាក្លិប Fujieda MYFC នឹងមិនបន្តកិច្ចសន្យាជាមួយខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ទៀតឡើយ។

វឌ្ឍនាកា បានសារភាពថាលីគបាល់ទាត់ជប៉ុនមានលក្ខណ:ស្តង់ដាខ្ពស់បើប្រៀបធៀបនឹងប្រទេសកម្ពុជា។ កីឡាករជំនាញជើងឆ្វេង បានថ្លែងថា៖ «ខ្ញុំចង់អរគុណដល់អ្នកគ្រប់គ្នាដែលបានគាំទ្រខ្ញុំអស់រយ:ពេល ១០ ខែមកហើយ។ ឥឡូវនេះខ្ញុំដឹងថាលីគរបស់ជប៉ុនមានកម្រិតខ្ពស់ណាស់។ ខ្ញុំចង់ចែករំលែកបទពិសោធរបស់ខ្ញុំ ដែលខ្ញុំបានរៀននៅ Fujieda ទៅកីឡាករកម្ពុជាដទៃទៀតក្នុងគោលបំណងអភិវឌ្ឍបាល់ទាត់កម្ពុជា “។

ខ្សែប្រយុទ្ធវ័យ ២៤ ឆ្នាំរូបនេះ បានក្លាយជាកីឡាករកម្ពុជាដំបូងគេដែលលេងកម្រិតអាជីពនៅក្នុងប្រទេសជប៉ុន។ ក្នុងរយ:ពេល ១ឆ្នាំ ដែល Fujieda MYFC ខ្ចីជើង វឌ្ឍនាកា ពីក្លិប បឹងកេត ដើម្បីទៅជួយក្រុម ខ្សែប្រយុទ្ធរូបនេះទើបបង្ហាញខ្លួនបានម្តង ហើយត្រូវប្តូចូលនៅនាទី​៨៦​ ទៀតផង៕

មតិយោបល់