Post News Media ព័ត៌មានកីឡា Barcelona ចាប...

Barcelona ចាប់អារម្មណ៍ Willian ជំនួស Coutinho

ក្រុម Barcelona បានសម្លឹងឃើញ ខ្សែបម្រើប្រេស៊ីលមួយរូបទៀតហើយ ដែលក្រុមអេស្ប៉ាញមួយនេះ ជឿជាក់ថា នឹងអាចជំនួស Philippe Coutinho ប្រសិនបើក្លិបទិញមិនបាននោះ។

បើតាមការចុះផ្សាយរបស់ The Goal បានឲ្យដឹងថា ក្រុម Barcelona បានចាប់អារម្មណ៍ ក្នុងការនាំយកខ្សែបម្រើ Willian របស់ក្រុមតោខៀវ​ Chelsea ដើម្បីយកមកកាន់ក្លិបនៅពេល ដែលទិញមិនបាន Philippe Coutinho ។ ជាការពិតណាស់ Willian កំពុងតែត្រូវក្រុមតោខៀវ Chelsea ចង់លក់ចេញ ដើម្បីទិញយក Lucas Mouara ពីក្រុម Paris Saint Germain វិញ។ ក្នុងនោះដែរ Willian ត្រូវបានទម្លាយឲ្យដឹងថា ក្រុម Chelsea នឹងលក់ទៅឲ្យក្លិបនៅចិន ឬក៍ដោះដូរគ្នាជាមួយក្រុម Paris Saint Germain ។

យ៉ាងណាវិញ ដំណឹងនៃការលក់ Willian នេះដែរ បានធ្វើឲ្យក្រុម Barcelona មានការចាប់ អារម្មណ៍យ៉ាងខ្លាំង ក្នុងការនាំយកកីឡាករប្រេស៊ីលរូបនេះ មកកាន់អេស្ប៉ាញ។ ម្យ៉ាងវិញទៀតនោះ Barcelona មានបំណងរៀបជើងព្រួល ប្រសិនក្លិបមួយនេះ មិនអាចទិញ បានខ្សែបម្រើ Philippe Coutinho ពីក្រុមហង្សក្រហម Liverpool ទេនោះ Willian នឹងក្លាយ​ជាជម្រើសដ៍ល្អ សម្រាប់ក្រុម Barcelona ។

ដូច្នេះហើយ ក្រុម Barcelona បានរៀបចំរួចស្រេចហើយ ក្នុងការនាំយក Willian ពីក្រុមតោខៀវ Chelsea ប្រសិនបើបរាជ័យ ក្នុងការនាំយក Philippe Coutinho ពី Liverpool នោះ។

Loading...