ព័ត៌មានកីឡា

ក្លិប Bangkok Glass តែងតាំងគ្រូបង្វឹកថ្មី ដែលធ្លាប់ដឹកនាំក្រុមយុវជន Barcelona

ក្លិបបាល់ទាត់ Bangkok Glass (BGFC) បានតែងតាំងគ្រូបង្វឹកជំនួយលោក Josep Maria Ferre ទៅជាគ្រូបង្វឹកថ្មី សម្រាប់រដូវកាលឆ្នាំ ២០១៨។ នេះបើតាមការប្រកាសដោយក្លិបនៅលើគេហទំព័រផ្លូវការរបស់ពួកគេកាលពីថ្ងៃអង្គារ៍។

Josep Maria Ferre បាននៅក្លិបនេះជាជំនួយការគ្រូបង្វឹកលោក Aurelio Vidmar ។ បន្ទាប់ពីការចាកចេញរបស់ Vidmar នៅពាក់កណ្តាលរដូវកាល ពេលនេះលោក Ferre នៅតែស្ថិតនៅក្នុងក្លិបនេះ ដើម្បីជួយអ្នកចាំទី Surachai Jatupatarapong ។ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ បានចាប់ផ្តើមអាជីពជាគ្រូបង្វឹករបស់គេនៅក្លិបអេស្ប៉ាញ La Liga ដោយដឹកនាំក្រុមយុវជនក្លិប Barcelona ។

ក្រោយមកនៅឆ្នាំ ២០១៣ លោក Ferre បានផ្លាស់មកប្រទេសថៃ ដើម្បីក្លាយជានាយកបណ្ឌិតសភានៃក្រុមម្ចាស់ជើងឯកថៃ Buriram United ។ ពីរឆ្នាំក្រោយមកលោកបានកាន់កាប់ក្រុម Ratchaburi Mitrpol FC មុនពេលចូលរួមជាមួយ BGFC ក្នុងនាមជាជំនួយការរបស់លោក Vidmar ក្នុងឆ្នាំ ២០១៦ ៕

មតិយោបល់