Post News Media ព័ត៌មានកីឡា ខ្សែប្រយុទ្ធ ...

ខ្សែប្រយុទ្ធ Diego Tardelli ចង់ចាកចេញពីក្លិបចិន ទៅប្រទេសប្រេស៊ីលវិញ

យោងតាមមិត្តរបស់ Diego Tardelli កីឡាករ Joao Alves de Assis Silva (Jo) ថាខ្សែប្រយុទ្ធរុបនេះ បានសម្តែងបំណងរបស់គាត់ត្រលប់ទៅលេងនៅប្រទេសប្រស៊ីលវិញ ហើយចូលរួមជាមួយក្រុម Corinthians ។

ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិត outlet Xinhua លើកឡើងពីសម្តី Jo ថា៖ “គាត់ចង់បានបែបនោះ។ គាត់បានបង្ហាញពីភាពស្និទ្ធស្នាលរបស់គាត់ជាមួយក្លិប។ គាត់បានមកហ្វឹកហាត់នៅទីនេះ (ក្នុងពេលបំពេញកាតព្វកិច្ចឲ្យក្រុមជម្រើសជាតិប្រេស៊ីលក្នុងខែកញ្ញា)»។ “ថ្ងៃមួយដែលដឹង? ប្រហែលជាគាត់អាចបំពេញក្តីសុបិន្តមួយដើម្បីលេងជាមួយក្រុម Corinthians »។

Tardelli បានចូលរួមជាមួយក្លិប Shandong Luneng របស់ចិន ដោយផ្ទេមកពីក្លិបប្រេស៊ីល Atlético Mineiro នៅក្នុងរដូវរងាឆ្នាំ ២០១៥ ។ កិច្ចសន្យារបស់គាត់ជាមួយភាគី Chinese Super League នឹងមានរហូតដល់ខែមករាឆ្នាំ២០១៩ ។ នៅក្នុងរយ:ពេលពីរឆ្នាំដំបូង របស់ Tardelli ជាមួយនឹងក្រុម Shandong Luneng កីឡាករប្រស៊ីលនេះ បានជួបបញ្ហារបួសនិងទម្រង់លេងធ្លាក់ចុះខ្សោយ ប៉ុន្តែនៅរដូវកាលឆ្នាំ ២០១៧ មានភាពរីកចម្រើនឡើងវិញ ដោយរកបាន ១៥ គ្រាប់ ក្នុងចំណោម ១៨ ប្រកួតក្នុងលីគ។

កីឡាករវ័យ ៣២ ឆ្នាំរូបនេះ ក្រោមការដឹកនាំរបស់គ្រូបង្វឹក Tite នៃក្រុមជម្រើសជាតិប្រេស៊ីល បានសរសើថាគាត់ជាផ្នែកមួយដ៏សំខាន់ សម្រាប់ការប្រកួតជម្រុះ World Cup ក្នុងខែកញ្ញា៕

Diego TardelliJoao Alves de Assis Silva (Jo)

Loading...