Post News Media ព័ត៌មានកីឡា ការចាប់ឆ្នោតច...

ការចាប់ឆ្នោតចេញជាផ្លូវការណ៍ ជប៉ុន ជាក្រុមអាស៊ីតែមួយគត់មានសង្ឃឹមខ្ពស់អាចឡើងទៅកាន់វគ្គ ១៦ក្រុម

ការទន្ទឹងរង់ចាំរង់ចាំរបស់អ្នកតាមដានបាល់ទាត់ទាំងអស់ ក្នុងការរង់ចាំមើលថា តើក្នុងវគ្គចែកពូល World Cup ២០១៨ នៅរុស្ស៊ី ក្នុងពេលដ៍ខ្លីខាងមុខនេះ តើក្រុមជម្រើសជាតិណាខ្លះ ស្ថិតក្នុងពូលណា ជាមួយក្រុម​ខ្លាំងឬខ្សោយ ជាពិសេសនោះ ក្រុមដែលមកពីតំបន់អាស៊ីទាំង៥។

យ៉ាងណាវិញ ក្រុមជម្រើសជាតិជប៉ុន ហាក់ដូចជាមានសំណាងជាងគេ ក្នុងចំណោមក្រុមអាស៊ីទាំង៥ ដែលក្នុងពូល H របស់ពួកគេ សុទ្ធសឹងជាក្រុមដែលមានសមត្ថភាពប៉ុនគ្នា នឹងមិនមានក្រុមកំពូលលំដាប់ពិភពលោកណាមួយឡើយ។ ក្នុងនោះដែរ រួមមានដូចជា ប៉ូឡូញ សេណេហ្គាល់ កូឡុំប៊ី និងជប៉ុន ដែលជាក្រុមមកពីបួនទ្វីបផ្សេងគ្នា។

ថ្វីបើក្រុមទាំង៤ នេះ មានកម្រិតប្រហាក់ប្រហែលគ្នាក៍ដោយ តែជប៉ុន ត្រូវប្រឹងប្រែងខ្លាំងដែរ ព្រោះថា កូឡុំប៊ី ជាក្រុមខ្លាំង​មួយដែលសម្បូរកីឡាករល្បីៗ និងធ្លាប់បំបាក់ជប៉ុនយ៉ាងចាស់ដៃ កាលពី World Cup ២០១៤ កន្លងមក ចំណែក សេណេហ្គាល់ និងប៉ូឡូញវិញ ក៍មិនណយប៉ុន្មានដែរ។ យ៉ាងណាវិញ ជប៉ុនហាក់សំណាង​ជាងក្រុមអាស៊ីផ្សេងទៀត ដូចជាអារ៉ាប៊ី សាអូឌីត នៅពូល A ជាមួយក្រុមម្ចាស់ផ្ទះ រុស្ស៊ី, អេហ្ស៊ីប និងអ៊ុយរ៉ាហ្គាយ។ អ៊ីរ៉ង់ នៅពូល B ជាមួយ ព័រទុយហ្គាល់, អេស្ប៉ាញ​និង ម៉ូរ៉ុកូ រីឯអូស្ត្រាលី នៅពូល C ជាមួយ បារាំង, ប៉េរ៉ូ និង ដាណឺម៉ាក និង កូរ៉េខាងត្បូង នៅពូល F ជាមួយក្រុមការពារជើងឯក អាឡឺម៉ង់, ម៉ិកស៊ីកូ និងស៊ុយអ៊ែត។

ដូច្នេះហើយ រង់ចាំមើលថា តើក្រុមអាស៊ីណាខ្លះ ដែលមានលទ្ធភាព ក្នុងការឡើងទៅកាន់វគ្គ ១៦ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍ World Cup ២០១៨ ក្នុងពេលដ៍ខ្លីខាងមុខនេះ។

Loading...