ព័ត៌មានកីឡា

Buriram United បញ្ចប់កិច្ចសន្យាខ្សែប្រយុទ្ធឆ្នើម Jaja Coelho នឹងនាំយកកីឡាករវៀតណាមជំនួស

ក្រុមជើងឯក Buriram United បានសម្រេចចិត្តមិនបន្តកិច្ចសន្យារបស់ខ្លួនជាមួយកីឡាករកំពូល Jaja Coelho ឡើយ នេះបើយោងតាមការប្រកាសជាផ្លូវការរបស់ក្លិបកាលពីប៉ុន្មានថ្ងៃមុន។

ក្រោយពីកិច្ចសន្យាខ្ចីជើងត្រូវបានបញ្ចប់កីឡាករវ័យ ៣១ ឆ្នាំរូបនេះនឹងវិលត្រឡប់មកក្លិប Lokeren នៃប្រទេសបែលហ្ស៊ិកវិញ។ ចាប់តាំងពីចូលរួមជាមួយ Buriram ក្នុងការខ្ចីជើងពី Lokeren កាលពីខែមករា Jaja បានក្លាយជាផ្នែកមួយយ៉ាងសំខាន់នៃក្រុម។

Jaja គឺជាផ្នែកមួយដ៏សំខាន់ក្នុងការជួយឱ្យ Buriram ទទួលបានជើងឯកនៃក្របខ័ណ្ឌ Thai League 1 ឆ្នាំ ២០១៧ ថ្មីៗនេះ ។ កីឡាករប្រេស៊ីលរូបនេះ គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនិងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមច្រើនជាងគេឲ្យក្លិប ពោលរកបាន ៣៤ គ្រាប់ និងបញ្ជូន ១២ លើក នៅក្នុងលីគ។

ជាមួយនឹងការចាកចេញរបស់ Jaja ជើងឯក Thai League 1 ត្រូវស្វែងរកកីឡាករមកជំនួសនៅរដូវកាលក្រោយ។ បើតាមសេចក្តីរាយការណ៍ថា Buriram បានឈានដល់កិច្ចព្រមព្រៀងមួយជាមួយកីឡាករ Nguyen Van Quyet របស់វៀតណាម ដើម្បីបំពេញតួនាទីកីឡាករអាស៊ាន៕

Jaja Coelho Nguyen Van Quyet

មតិយោបល់