ព័ត៌មានកីឡា

ភ្នំពេញក្រោន ទៅធ្វើសុី ព្រះខ័នរាជស្វាយរៀង ទម្លាក់ពីលេខ១ដល់ក្នុងដី

ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជារដូវកាល ២០១៧ បានបញ្ចប់វគ្គសន្សំពិន្ទុ ខណ:ដែលជំនួបចុងក្រោយ ព្រះខ័នរាជស្វាយរៀង បានបរាជ័យក្នុងដីក្រោមថ្វីជើង ភ្នំពេញក្រោន ដោយលទ្ធផល ១ទល់២ កាលពីម្សិលមិញ ធ្លាក់ពីដំណែងលេខ១ អស់ឱកាសលេងពាន Toyota Mekong Club Championship 2017 ។

មួយគ្រាប់បាល់របស់ក្រុមម្ចាស់ផ្ទះរកបានដោយកីឡាករ KIM NUMGUN នៅនាទី ៧៦​ស្របពេលដែល ២គ្រាប់ របស់ក្រុមភ្ញៀវ រកបានដោយកីឡាករ SHANE BOOYSEN នៅនាទី ៦៨ នឹងគ្រាប់ជ័យជម្នះធ្វើបានសម្រេចដោយកីឡាករ ម៉ៅ ពិសិដ្ឋ នៅនាទី ៧៩ ដូច្នេះហើយ ព្រះខ័នរាជស្វាយរៀង បាត់បង់ដំណែងលេខ១ នឹងអស់ឱកាសលេងពាន Toyota Mekong Club Championship 2017 (TMCC 2017)។

សូមជំរាបជូនថា បើទោះបីជា ព្រះខ័នរាជស្វាយរៀង មិនឈរលេខ១ ក៏ដោយតែនៅមានឱកាសប្រកួតដណ្តើមពានលីគកំពូលនៅវគ្គផ្តាច់ព្រ័ត្រ ដោយមាន ៤ក្រុម ដូចជា បឹងកេត(១), ព្រះខ័នរាជស្វាយរៀង(២), ណាហ្គាវើល(៣), ក្រសួងការពារជាតិ(៤)៕

មតិយោបល់