ព័ត៌មានកីឡា

បឹងកេត ឈ្នះទាំងប្រផិតប្រផើយឡើងឈរលេខ១ បានលេងពាន TMCC 2017

ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជារដូវកាល ២០១៧ បានបញ្ចប់វគ្គសន្សំពិន្ទុ ខណ:ដែលជំនួបចុងក្រោយ បឹងកេត បានយកឈ្នះ អាសុីអឺរ៉ុបយូណាយធីត ដោយលទ្ធផល ៤ទល់៣ កាលពីម្សិលមិញ នាកីឡដ្ឋានស្តាតចាស់ ទទួលដំណែងលេខ១ បានឱកាសលេងពាន Toyota Mekong Club Championship 2017 (TMCC 2017)។

ម្ចាស់ផ្ទះ អាសុីអឺរ៉ុប រកគ្រាប់បាល់បានដោយកីឡាករ BATA ពីរគ្រាប់ម្នាក់ឯង នៅនាទីទី ១ នឹង ៧៦ ខណ:ដែលមួយគ្រាប់ទៀតខ្សែការពារ សុខ សុវណ្ណ របស់បឹងកេតតែតបញ្ចូលទីខ្លួនឯងនៅនាទី ៩០។ ចំណែកក្រុមភ្ញៀវ រកបានដោយ HIKARU នៅនាទី ៤០ កីឡាករប្រសុីល MAYCON រកបានពីរគ្រាប់នៅនាទី ៥៦ នឹង ៦០ នឹងខ្សែប្រយុទ្ធ ឃួន ឡាបូរ៉ាវី រកគ្រាប់ជ័យជម្នះនៅនាទី ៨៦ ។

ដូច្នេះហើយ ការទទួលបាន ៣ពិន្ទុ បន្ថែមនេះធ្វើឲ្យក្រុម បឹងកេត ឡើងទៅឈរលេខ១ នៃវគ្គសន្សំពិន្ទុពានរង្វាន់លីគកំពូលកម្ពុជា រង់ចាំការប្រកួតផ្តាច់ព្រ័ត្រ នឹងទទួលសិទ្ធដំណាងឲ្យកម្ពុជាចូលរួមពានរង្វាន់ TMCC 2017 ៕

មតិយោបល់