ព័ត៌មានកីឡា

Griezmann ស៊ុតចុងម៉ោងរក៣ពិន្ទុឲ្យក្រុម At Madrid

ក្រុម Atletico Madrid អាចរកបាន ៣ពិន្ទុ បានក្នុងសប្តាហ៍នេះទៀត បន្ទាប់ពីអាចយកឈ្នះក្រុមខ្លាំង Real Sociedad ក្នុងលទ្ធផលយ៉ាងប្រផាប់ប្រភីង ២-១។

ក្នុងនោះដែរ ខ្សែប្រយុទ្ធ ដែលពោរពេញទៅដោយ ប្រជាប្រិយភាព Antonie Griezmann ធ្វើបានយ៉ាងល្អ ដោយកីឡាកររូបនេះ គឺជាអ្នកដែលរកបាន៣ពិន្ទុ ឲ្យក្រុម Atletico Madrid យប់មិញនេះ។ ជាក់ស្តែងណាស់ នៅក្នុងតង់ទី១ ក្រុមភ្ញៀវ Real Sociedad អាចរកគ្រាប់បាល់ ១គ្រាប់នាំមុខមុន ដោយការស៊ុតបាល់ ១១ម៉ែត្រ របស់​កីឡាករ Willian Jose នៅនាទីទី២៩។ ឈានចូលដល់តង់ទី២ ក្រុម Atletico Madrid បានធ្វើការវាយបកយ៉ាងខ្លាំងក្លា រហូតអាចរកគ្រាប់បាល់​វាយបកបានមកវិញ ដោយនៅនាទីទី៦៣ ខ្សែកាពារ​ Filipe Luis អាចស៊ុតតាមស្មើឲ្យក្រុមម្ចាស់ផ្ទះវិញ។ បន្ថែមលើនេះ ពោលនៅនាទីទី ៨៧ ខ្សែប្រយុទ្ធ Antonie Griezmann បានស៊ុតយកគ្រាប់បាល់ ជ័យជម្នះឲ្យក្រុម Atletico Marid យកឈ្នះលើក្រុម Real Sociedad ក្នុងលទ្ធផល ២-១ ។

ដូច្នេះហើយ ក្រុម Atletico Madrid បានឡើងទៅឈរលេខ៣ ក្នុងតារាង តាមពីក្រោយក្រុម កំពូលតារាង Barcelona ចំនួន ៦ពិន្ទុ និងនាំមុខក្រុមការពារជើងឯក Real Madrid ចំនួន២ ពិន្ទុ បន្ទាប់ពីក្រុមស្តេចស បានត្រឹមស្មើ ០-០ ក្នុងការធ្វើដំណើរទៅ​កាន់ទឹកដីរបស់ក្រុម Bilbao ។

https://www.youtube.com/watch?v=W76HQxQDUxM

មតិយោបល់