ព័ត៌មានកីឡា

អុញនោះ! ក្រុមកៀកបាតតារាងមកបំផ្លាញកំណត់ត្រាយ៉ាងល្អរបស់ PSG

នេះគឺជារឿងដ៍ភ្ញាក់ផ្អើលមួយ សម្រាប់សប្តាហ៍នេះ ដែលក្រុមស្ថិតក្នុងតំបន់កៀកបាតតារាង របស់ League1 បានយកឈ្នះលើក្រុមខ្លាំង Paris Saint Germain ក្នុងលទ្ធផល ២-១ យ៉ាងប្រផាប់ប្រភីងបំផុត។

នេះគឺជាការបរាជ័យលើកដំបូងហើយ ក្នុងរដូវកាលនេះ របស់ក្រុមកំពុងឡើងជើង Paris Saint Germain ដែលកន្លងមក ក្រុមមួយនេះមិនធ្លាប់ចាញ់ឡើយ។ ជាក់ស្តែងណាស់ ក្នុងការធ្វើដំណើរទៅកាន់ទឹកដី របស់ក្រុមកៀកបាតតារាង Strasbourg ក្រុម Paris Saint Germain ទទួលបានលទ្ធផល មិនគាប់ប្រសើរឡើយ។ ក្នុងនោះដែរ Strasbourg បានបំបែកកំណត់ត្រា មិនធ្លាប់ចាញ់របស់ ក្រុមកំពុងខ្លាំង គិតត្រឹមសប្តាហ៍ទី១៦ នេះ ដោយយកឈ្នះក្នុងលទ្ធផល ២-១ ។ ២គ្រាប់របស់ក្រុមម្ចាស់ផ្ទះ Strasbourg រកបានដោយ កីឡាករ Nuno Da Costa នៅនាទីទី១៣ និងកីឡាករ Stephane Bahoken ស៊ុតបាននៅនាទីទី៦៥ ។

ចំណែកក្រុម Paris Saint Germain វិញ បើទោះបីជាបើកការវាយលុកយ៉ាងខ្លាំងក្លាក៍ដោយ តែពួកគេមិនអាចរកគ្រាប់បាល់បានច្រើនដូចការប្រកួតមុនៗឡើយ ដោយអាចរកបានត្រឹម១គ្រាប់ប៉ុណ្ណោះ តាមរយ:ការស៊ុតរបស់​ខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe នៅនាទីទី៤២។ ដូច្នេះហើយ ក្រុម Paris Saint Germain បានស្គាល់ការបរាជ័យលើកដំបូង ក្នុង​រដូវកាលនេះហើយ ដែលការចាញ់នេះមិនមែនក្រោមស្នាដៃ ក្រុមខ្លាំងឡើយ គឺក្រោមស្នាដៃក្រុមកៀកបាតតារាង ក្នុងលីគទៀត។

គួរបញ្ជាក់ផងដែរថា ក្នុងការប្រកួតនេះ ក្រុម Paris Saint Germain មិនបានដាក់ Edinson Cavani ឲ្យលេង ១១នាក់ដំបូងឡើយ រហូតទាល់តែនាទីទី៧៥ ទើបដាក់កីឡាករអ៊ុយរ៉ាហ្គាយរូបនេះ ចូលជំនួស Angel Di Maria ។

//www.youtube.com/watch?v=GqXzWwwcQMk

មតិយោបល់