Post News Media ព័ត៌មានកីឡា Barcelona នៅត...

Barcelona នៅតែមានប្រវត្តិមិនល្អ ជាមួយ Celta Vigo

ក្រុមអ្នកមានបុណ្យ Barcelona បានភ្លាត់មកស្មើក្នុងដីខ្លួន​ឯង ក្នុងការទទួលក្រុម Celta Vigo យប់មិញនេះ ដោយចែកគ្នាម្នាក់១ពិន្ទុ​ ត្រឡប់ទៅវិញរៀងៗខ្លួន នាសប្តាហ៍ទី ១៤នេះ។

ជាក់ស្តែងណាស់ ក្រុម Barcelona ថ្វីបើមិនទាន់ភ្លាត់ចាញ់ ប្រកួនៅឡើយក្តី តែសម្រាប់ការបើកទ្វារទទួលក្រុម Celta Vigo មិនអាចយកបាន ៣ពិន្ទុនោះ មិនមែនជារឿងល្អឡើយ សម្រាប់ក្រុមដែលកំពុងឈរកំពូលតារាងមួយនេះ។ ក្នុងនោះដែរ ក្រុមភ្ញៀវ Celta Vigo បានធ្វើការនាំមុខមុន ដោយការទាត់បញ្ចូលទីរបស់កីឡាករ Iago Aspas នៅនា​ទីទី២០ ក៍ប៉ុន្តែ ២នាទីទីបន្ទាប់ ពោលនៅនាទីទី ២២ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi អាចស៊ុតតាមស្មើមកវិញ ដែលធ្វើឲ្យបញ្ចប់តង់ទី១ ក្រុមទាំង២ មានលទ្ធផល ១-១ ។

ឈានចូលដល់តង់ទី២ ក្រុម Barcelona បានធ្វើការនាំមុខវិញម្តង តាមរយ:ការស៊ុត របស់កីឡាករ Luis Suarez នៅនាទីទី៦២ ដើម្បីព្យាយាមរក៣ ពិន្ទុឲ្យក្រុម Barcelona បន្តទៀត។ ក៍ប៉ុន្តែក្តីសង្ឃឹមនេះ មិនបានយូរឡើយ ដោយនៅនាទីទី៧០ កីឡាករ Maximiliano Gomez បានស៊ុតតាមស្មើ២-២ ឲ្យក្រុម Celta Vigo វិញ ដែលលទ្ធផលនេះ បានរក្សារហូតដល់​បញ្ចប់ការប្រកួតពេញ ៩០ នាទីខណ:ក្រុម Barcelona លេងស្មើដំបូងក្នុងដីខ្លួនឯង នៅរដូវកាលនេះ។ គួរបញ្ជាក់ផងដែរថា ប៉ុន្មានរដូវកាលកន្លងមកនេះ ក្រុម Barcelona នៅពេលប៉ះក្រុម Celta Vigo តែងតែមានប្រវត្តិមិនសូវល្អឡើយ ជាពិសេសការទៅលេង​នៅដីរបស់ក្រុម Celta Vigo ។

យ៉ាងណាក៍ដោយ Barcelona ក៍មិនងាយលេងចាញ់ក្រុម Celta Vigo ក្នុងដីខ្លួនឯងឡើយ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ បើទោះបីជាកាលពី​រដូវកាល ២០១៤-២០១៥ ធ្លាប់ចាញ់ក្នុងដីខ្លួនឯង ១-០ ក៍ដោយ។ កាលពីរដូវកាលមុន ក្នុងទឹកដី Celta Vigo បានយកឈ្នះ ៤-៣ រួចបកទៅទឹកដី Barcelona វិញ Barca បានលុតក្នុងលទ្ធផល ៥-០ វិញ។ ដូច្នេះហើយ ក្រុម Barcelona នៅតែមានប្រវត្តិមិនល្អ ជាមួយក្រុម Celta Vigo ដដែល បើទោះបីជាកម្រិតលេងរបស់ Barcelona មានការប្រែប្រួលខ្លាំងជាងមុនក៍ដោយ។

Loading...