Post News Media ព័ត៌មានកីឡា De Gea ជាតួអង...

De Gea ជាតួអង្គសំខាន់ ជួយ Man Utd ឈ្នះ Arsenal យប់មិញនេះ

ថ្វីបើអ្នកចាំទី Devid De Gea មិនបានទាត់បញ្ចូលទីលើក្រុម កាំភ្លើងធំ Arsenal ក៍ដោយតែអ្នកចាំទីអេស្ប៉ាញ បានដើរួអង្គយ៉ាងសំខាន់ក្នុង​ការជួយឲ្យក្រុមបីសាចក្រហម ឈ្នះការប្រកួតយប់មិញនេះ។

ជាក់ស្តែងណាស់ ក្រុមបីសាចក្រហម Manchester United បានទៅធ្វើស៊ីក្រុមកាំភ្លើងធំ Arsenal ក្នុង កីឡារដ្ឋាន Emirates ក្នុងលទ្ធផល ៣-១ ខណ:៣គ្រាប់​របស់ Man Utd រកបានដោយ Antonio Valencia នៅនាទីទី៤ និង Jesse Lingard ២គ្រាប់ នៅនាទីទី ១១ និង ៦៣​ ចំណែកក្រុមកាំភ្លើងធំ Arsenal វិញ បាញ់ចេញតែ១គ្រាប់ប៉ុណ្ណោះ ដោយការស៊ុតរបស់កីឡាករ Alexandre Lacazette នៅនាទីទី៤៩។ យ៉ាងណាវិញ បើយើងក្រឡេកមកមើលការប្រកួតនេះ យើងសង្កេតឃើញថា អ្នកចាំទីរបស់ក្រុមបីសាចក្រហម Manchester United កីឡាករ Devid De Gea ធ្វើបានយ៉ាងល្អ ដោយអាចសង្រ្គោះបាល់បានច្រើនលើក ច្រើនសារពីការស៊ុតរបស់ក្រុមកាំភ្លើងធំ Arsenal ។

តាមរយ:ការសម្រុក និងការស៊ុតមិនប្រណី របស់ Arsenal រួមទាំង Paul Pogba ទទួលបានកាតក្រហម នៅនាទីទី៧៣នោះ មិនសមណា Araenal រកបានត្រឹម១គ្រាប់ឡើយ ព្រោះថា ពួកគេស៊ុតចំគោលដៅច្រើន និងសុទ្ធសឹងជាបាល់គ្រោះថ្នាក់​ផងដែរ។ ក៍ប៉ុន្ត Devid De Gea មិនឲ្យធ្លាយគ្រាប់បាល់​ច្រើនឡើយ ដោព្យាយាមសង្រ្គោះ យ៉ាងអស់ពូសមត្ថភាព​របស់រូបគេ។ គួរបញ្ជាក់ផងដែរថា De Gea បានសង្រ្គោះបាល់ចំគោលដៅរហូតដល់ទៅ១៣ លើកសុទ្ធសឹងជាគ្រាប់បាល់ដែលពោរពេញទៅដោយ គ្រោះ​ថ្នាក់។

ដូច្នេះហើយ តាមរយ:ការសង្រ្គោះបាល់យ៉ាងល្អបែបនេះ ទើបធ្វើឲ្យបីសាចក្រហម Manchester United អាចដណ្តើមយកបាន ៣ពិន្ទុពីក្នុងដីក្រុមកាំភ្លើងធំ Arsenal បាន។

តោះ! មកទស្សនាសកម្មភាព សង្រ្គោះបាល់យ៉ាងល្អ របស់ Devid De Gea ក្នុងជំនួបជាមួយ Arsenal យប់មិញនេះ ទាំងអស់គ្នា៖

Loading...