Post News Media ព័ត៌មានកីឡា Inter ឡើងឈរកំ...

Inter ឡើងឈរកំពូលតារាង

ក្រុម Inter Milan បានហក់ឡើងទៅឈរកំពូលតារាង នៃក្របខ័ណ្ឌកំពូលរបស់អ៊ីតាលីហើយ បន្ទាប់ពីបានយកឈ្នះយ៉ាងចាស់ដៃលើក្រុម Chievo Verona ក្នុងលទ្ធផល ៥-០ យប់មិញនេះ។

បន្ទាប់ពី Napoli បានបរាជ័យក្រោមស្នាដៃក្រុម ការពារជើងឯក Juventus រួចមក Inter Milan បានឡើងមកជំនួសតំណែងកំពូលតារាងវិញ ក្រោយពីទទួលបាន ៣ពិន្ទុយប់មិញនេះ។ ជាក់ស្តែងណាស់ Inter Milan បានបំបាក់ក្រុម Chievo Verona ក្នុងលទ្ធផលយ៉ាងចាស់ដៃ ៥-០ ដើម្បីឡើងឈរកំពូលតារាង។ ក្នុងនោះដែរ ខ្សែបម្រើក្រូអាត Ivan Perisoic ធ្វើបានយ៉ាងល្អ ដោយអាចរកបាន Hat trick ក្នុងការប្រកួតនេះ ដែលស៊ុតបាននៅនាទីទី ២៣, ៥៧ និង ៩០។

ចំណែក ២គ្រាប់ផ្សេងទៀត រកបានដោយខ្សែប្រយុទ្ធដ៍ឆ្នើម Mauro Icardi ស៊ុតបាននៅនាទីទី៣៨ និងកីឡាករ Milan Skriniar នៅនាទីទី៦០។ តាមរយ: ជ័យជម្នះនេះ បានធ្វើឲ្យក្រុម Inter Milan មិនទាន់ស្គាល់ចាញ់ការប្រកួតនៅឡើយទេ ដោយឆ្លងកាត់ការប្រកួត ១៥លើកកន្លងមក ឈ្នះ ១២ និងស្មើ៣ប្រកួត មាន៣៩ពិន្ទុ នាំមុខក្រុម Napoli ១ពិន្ទុ និងនាំមុខក្រុមការពារជើងឯក Juventus ២ពិន្ទុ។

ដូច្នេះហើយ ក្រុម Inter Mlilanកំពុងតែលេងឡើងជើងយ៉ាងខ្លាំង នៅរដូវកាលនេះ មិនត្រឹតែក្លិបឡើយ ដែលមានប្រជាប្រិយភាព សូម្បីតែខ្សែ​ប្រយុទ្ធ Mauro Icardi ក៍បង្ហាញទម្រង់លេងយ៉ាងល្អដែរ ខណ: ១៥ប្រកួត ស៊ុតបាន ១៦គ្រាប់ហើយ។

Loading...